* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នាវាដឹកប្រេង១គ្រឿង បង់ថ្លៃខ្ពស់ដល់ទៅ៥,៣លានដុល្លារ ដើម្បីឆ្លងព្រែកជីកប៉ាណាម៉ា មុនពេលអាជ្ញាធរកាត់បន្ថយសកម្មភាព ដោយសារបាតុភូតអាកាសធាតុ El Niño (Video inside)

28-08-2026 16:29

(ប៉ាណាម៉ា)៖ អនុប្រធានគ្រប់គ្រងព្រែកជីកប៉ាណាម៉ា លោកស្រី Ilya Espino de Marotta បានឱ្យដឹងថា នាវាដឹកឧស្ម័នឥន្ធនៈរាវ (LPG) មួយគ្រឿង បានបង់ប្រាក់ ៥,៣លានដុល្លារ ដើម្បីទទួលបានសិទ្ធិឆ្លងកាត់អាទិភាព តាមព្រែកជីកប៉ាណាម៉ា មុនពេលមានការដាក់ចេញនូវវិធាការរឹតបន្តឹងនានា ដែលបណ្តាលមកពីបាតុភូតអាកាធាតុ El Niño។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

តាមសារព័ត៌មាន Bloomberg ក្រុមហ៊ុន SK Gas របស់កូរ៉េខាងត្បូង គឺជាអ្នកបង់ថ្លៃក្នុងចំនួនខ្ពស់បំផុតមិនធ្លាប់មាននេះ ដើម្បីឱ្យនាវា G Spirit ធ្វើដំណើរឆ្លងកាត់ នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ពោលគឺ ២ថ្ងៃមុនពេលអាជ្ញាធរព្រែកជីកមួយនេះ កាត់បន្ថយចំនួនជើងនាវាឆ្លងកាត់ ដោយសារតែបាតុភូតអាកាសធាតុ El Niño។

ប៉ាណាម៉ា បានក្លាយជាប្រទេសចុងក្រោយគេនៅតំបន់អាមេរិកកណ្តាល ដែលបានប្រកាសអាសន្នពីបាតុភូតអាកាសធាតុ El Niño។ El Niño បង្កឱ្យកម្រិតទឹកក្នុងព្រែកជីកធ្លាក់ចុះទាប ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរទូទាំងតំបន់។ ព្រីកជីកប៉ាណាម៉ា ដែលទទួលខុសត្រូវ ៥ភាគរយនៃការដឹកជញ្ជូនពាណិជ្ជកម្មផ្លូវសមុទ្រលើពិភពលោក នឹងកាត់បន្ថយចំនួនជើងនាវាឆ្លងកាត់ប្រចាំថ្ងៃពី ៣៦ជើង មកនៅត្រឹម ៣៤ជើង ចាប់ពីថ្ងៃទី៣ ខែកញ្ញា ហើយនឹងបន្តកាត់បន្ថយឱ្យនៅត្រឹម ៣២ជើង ក្នុងខែដដែលនោះ។

គួរបញ្ជាក់ថា នាវាដែលចង់ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ត្រូវកក់ជើងធ្វើដំណើរ ហើយនាវាដែលមិនបានកក់ទុកមុន ត្រូវរង់ចាំជាមធ្យម ៥ថ្ងៃ ដើម្បីអាចឆ្លងកាត់ ប៉ុន្តែមានការដេញថ្លៃមួយដែលអនុញ្ញាតឱ្យទិញសិទ្ធិឆ្លងកាត់ នៅនាទីចុងក្រោយបាន។ អាជ្ញាធរប៉ាណាម៉ា បានឱ្យដឹងតម្លៃដេញថ្លៃជាមធ្យម នៅចន្លោះខែតុលា ឆ្នាំ២០២៥ និងខែកុម្ភៈ ឆ្នាំ២០២៦ គឺប្រហែល ៥៥ ០០០ដុល្លារអាមេរិក។ ប៉ុន្តែចាប់តាំងពីខែមេសា នាវាដឹកឧស្ម័ន LPG មួយគ្រឿង សុខចិត្តបង់ប្រាក់ ៤លានដុល្លារអាមេរិក ដើម្បីមិនបាច់តម្រង់ជួរឆ្លងកាត់ ខណៈសង្គ្រាមមជ្ឈិមបូព៌ា ជំរុញឱ្យមានតម្រូវការដឹកជញ្ជូនទំនិញសំខាន់ៗ តាមផ្លូវទឹកមួយនេះ៕