* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តួលេខមនុស្សស្លាប់ក្នុងមហន្តរាយទឹកជំនន់នៅនេប៉ាល់-ទីបេ កើនលើស៤៧០នាក់ (Video inside)

28-08-2026 16:54

(កដ្ឋមណ្ឌូ)៖ គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗដ៏សាហាវ នៅព្រំប្រទល់រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន បានបន្តកើនដល់លើស ៤៧០នាក់ ស្របពេលដែលកិច្ចប្រឹងប្រែង​រុករកនិងជួយសង្រ្គោះ កំពុងតែបន្តនៅទាំងសងខាងតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

នារសៀលថ្ងៃសុក្រនេះ ការិយាល័យនាយករដ្ឋមន្រ្តីនេប៉ាល់ បានរាយការណ៍ថា មនុស្សសរុបចំនួន ៤៦៩នាក់បានស្លាប់ ខណៈ៩៧៧នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ ក្នុងថ្ងៃដដែលនេះ អាជ្ញាធរចិនបានឱ្យដឹងថា តួលេខអ្នកស្លាប់នៅខាងព្រំប្រទល់ខ្លួន បានកើនពី៣នាក់ មកដល់៥នាក់ ខណៈចំនួនអ្នកបាត់ខ្លួនគឺ ៥៥៨នាក់ដដែល ហើយពាក់កណ្តាលជាជនបរទេស។ អាជ្ញាធរ​នៅប្រទេសនេប៉ាល់ បាននិយាយថា ៦៤៤នាក់ក្នុងចំណោមអ្នកបាត់ខ្លួន គឺជាជនជាតិបរទេស ហើយមនុស្សប្រមាណជា ១៥៥០នាក់ ត្រូវបានជួយសង្រ្គោះ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលការបាក់ស្រុតផ្ទាំងទឹកកក បានបញ្ជូនកម្ទេចកម្ទីទឹកកក ដី ថ្ម និងភក់ ធ្លាក់បុកចូលក្នុងទន្លេស្ថិតនៅចន្លោះជ្រលងភ្នំក្នុងតំបន់ នាំឱ្យបង្កជាលំហូរទឹកជំនន់​ដ៏ខ្លាំងសម្បើម ដែលបានលេបត្របាក់ភូមិឋាន ទំនប់វារីអគ្គិសនី ក៏ដូចជាស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕