* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិ ន​បើកធ្វើ​កិច្ចប្រជុំក្រោម​អធិបតីភាព​របស់លោក Xi Jinping អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន ​ដើម្បី​​សិក្សា​និងរៀបចំ​ចាត់ចែង​ការងារ​​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​រអិលបាក់​ដីនៅ​ស្រុក Gyirong ​ក្រុង Xigaze ​នៃភូមិភាគស្វយ័ត ​Xizang

28-08-2026 17:48

(ប៉េកាំង)៖ ថ្ងៃទី២៨ ខែសីហា ​​​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​បាន​បើកធ្វើ​កិច្ចប្រជុំក្រោម​អធិបតីភាព​របស់លោក Xi Jinping អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន ​ដើម្បី​​​សិក្សា​និងរៀបចំ​ចាត់ចែង​ការងារ​​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​រអិលបាក់​ដីនៅ​ស្រុក Gyirong ​ក្រុង ​Xigaze ​នៃភូមិភាគស្វយ័ត ​Xizang ​។

កិច្ចប្រជុំបាន​លើកឡើងថា ​គ្រោះមហន្តរាយ​រអិលបាក់​ដីដែលបាន​កើតឡើង​​នៅប៉ែក​ខាង​នេប៉ាល់លើកនេះ ​បានបណ្តាលឱ្យ​ច្រកព្រំដែន​ Gyirong ​ដែល​ស្ថិតនៅ​ស្រុក ​Gyirong ​ក្រុង​ Xigaze ​នៃភូមិភាគស្វយ័ត​ Xizang មាន​មនុស្ស​​​ស្លាប់បាត់បង់​ជីវិត ​រង​របួសនិង​បាត់​​ការទាក់ទង​យ៉ាងច្រើន​ ។ បន្ទាប់ពី​កើតមាន​គ្រោះមហន្តរាយ​ គណៈកម្មាធិការ​មជ្ឈិមបក្ស​បានយកចិត្ត​ទុកដាក់ខ្ពស់ លោក​អគ្គលេខាធិការ​បក្ស Xi Jinping ​​បានផ្តល់​អនុសាសន៍​ណែនាំសំខាន់​​ភ្លាមៗ​ ​ដោយ​តម្រូវឱ្យធ្វើ​ការងារ​ជួយសង្គ្រោះ​និង​ចាត់ចែង​ជនរងគ្រោះ​ជាបន្ទាន់​ ។

កិច្ចប្រជុំបាន​គូសបញ្ជាក់ថា ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវប្រកាន់ខ្ជាប់​នូវគោលការណ៍ដែល​តម្កល់ទុក​ប្រជាជន​ជាអាទិភាពនិង​តម្កល់ទុក​អាយុជីវិត​ជាអាទិភាព ​ដើម្បី​ធ្វើ​ការងារគ្រប់​ផ្នែក​ឱ្យបានល្អ ។ ​ត្រូវមាន​ផែនការ​រុករកនិង​ជួយសង្គ្រោះ​​តាមបែប​វិទ្យាសាស្ត្រ និង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់ពី​លទ្ធភាព​ដើម្បីរុករក​និងជួយសង្គ្រោះ​អ្នកបាត់​ការទាក់ទង​ទាំងក្នុង​និងក្រៅ​ប្រទេសចិន ​។ ត្រូវរៀបចំ​កន្លែងស្នាក់នៅ​ជូន​ប្រជាជន​​រងគ្រោះឱ្យបាន​សមរម្យ និង​​ចាត់ចែង​ការងារ​បន្ទាប់ពី​គ្រោះមហន្តរាយ​ឱ្យបានហ្មត់ចត់​​ ។ ​ត្រូវផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់តំបន់រងគ្រោះ​នៅប្រទេស​នេប៉ាល់ និងធ្វើ​កិច្ចសហប្រតិបត្តិការ​ជួយសង្គ្រោះ​អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន