* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស៊ុយអែត នឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងទៅជួយការពារដែនដីហ្វាំងឡង់ (Video inside)

28-08-2026 20:37

(ស្តុកខុល)៖ កងកម្លាំងការពារជាតិហ្វាំងឡង់ បានប្រកាសនៅថ្ងៃសុក្រនេះថា យោធាស៊ុយអែតនឹងចូលរួមក្នុងបេសកកម្មឃ្លាំមើល និងការពារដែនដីហ្វាំងឡង់ ដោយដាក់ពង្រាយយន្តហោះចម្បាំង Gripen និងនាវាចម្បាំង Corvette រហូតដល់ដំណាច់ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pål Jonson បានបញ្ជាក់ថា ស៊ុយអែតបានយល់ព្រមតាមសំណើរបស់ហ្វាំងឡង់ ដើម្បីជួយពង្រឹងការការពារដែនអាកាសចំពេលដែលស្ថានភាពសន្តិសុខកាន់តែដុនដាប ហើយកងទ័ពស៊ុយអែតអាចនឹងជួយរុញច្រានការរំលោភបំពានដែនដី ប្រសិនបើចាំបាច់។ បន្ថែមពីនេះ ហ្វាំងឡង់ក៏បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត RBS 70 NG ពីក្រុមហ៊ុនស៊ុយអែត SAAB ក្នុងតម្លៃប្រមាណ ១២៦លានដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ គឺជាសមាជិកថ្មីនៃអង្គការណាតូ (NATO) ខណៈហ្វាំងឡង់មានព្រំដែនជាប់រុស្ស៉ីជាង ១,៣០០គីឡូម៉ែត្រ។ កិច្ចសហប្រតិបត្តិការការពារជាតិនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងរាលដាលដល់តំបន់ព្រំដែនភាគខាងជើងនៃបក្សសម្ព័ន្ធណាតូ៕