* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ ចាត់ទុកទណ្ឌកម្មថ្មីរបស់អាមេរិកជា «អំពើភេរវកម្មរដ្ឋ» ស្របពេលក្រុមសម្រុះសម្រួលព្យាយាមបើកច្រកសមុទ្រ Hormuz (Video inside)

28-08-2026 21:13

(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាជា «អំពើភេរវកម្មរដ្ឋ» និងជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសដទៃទៀតបដិសេធមិនចូលរួមអនុវត្តតាមឡើយ ខណៈក្រុមអ្នកសម្រុះសម្រួលកំពុងព្យាយាមបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអ៉ីរ៉ង់ បានគូសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់មានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការមិនអនុវត្តតាមទណ្ឌកម្មរបស់អាមេរិក ហើយការចូលរួមគឺជាការសមគំនិតក្នុងទង្វើខុសច្បាប់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលបន្តរកស៊ីជាមួយអ៉ីរ៉ង់ ខណៈសេតវិមានបានបញ្ជាក់ថាសម្ពាធសេដ្ឋកិច្ចនេះនឹងបន្តរហូតទាល់តែទីក្រុងតេហេរ៉ង់យល់ព្រមចូលតុចរចាប្រកបដោយអត្ថន័យ។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក នៅតែបន្តរងការបិទខ្ទប់ និងជាឧបសគ្គធំបំផុតក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព៕