* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ដូណាល់ ត្រាំ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំជាមួយវ៉េណេស៊ុយអេឡា (Video inside)

29-08-2026 09:32

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយប្រទេសវ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ៦៥ពាន់លានបារ៉ែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្ត្រីអាមេរិកនិងវ៉េណេស៊ុយអេឡា បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ដែលលោក ត្រាំ ហៅថា «កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក» នឹងនាំមកនូវការវិនិយោគពីវិស័យឯកជន ទំហំប្រមាណ ១០០ពាន់លានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា ជាប្រទេសមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោក។

រដ្ឋាភិបាលប្រទេសអាមេរិកឡាទីនមួយនេះ បាននិងកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង និងការត្រួតពិនិត្យយ៉ាងដិតដល់ពីរដ្ឋបាលលោក ត្រាំ ចាប់តាំងពីសហរដ្ឋអាមេរិក បានផ្តួលរំលំនិងចាប់ខ្លួនមេដឹកនាំកាន់អំណាចយូរឆ្នាំ គឺលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករា។ ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យអនុប្រធានាធិបតីរបស់លោក គឺ លោកស្រី Delcy Rodriguez បន្តកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដរាបណាលោកស្រីអនុវត្តតាមគោលជំហររបស់អាមេរិក។

គួរបញ្ជាក់ថា លោក ត្រាំ មិនដែលលាក់បាំងឡើយ អំពីមហិច្ឆតារបស់លោកក្នុងការទទួលបានប្រេងរបស់វ៉េណេស៊ុយអេឡាសម្រាប់សហរដ្ឋអាមេរិក។ នៅក្នុងសារដែលលោកបានបង្ហោះលើបណ្តាញសង្គម Truth Social ដើម្បីប្រកាសអំពីកិច្ចព្រមព្រៀងខាងលើ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យធនធានប្រេងរបស់សហរដ្ឋអាមេរិក កើនឡើងច្រើនជាងទ្វេដង។ មេដឹកនាំបណ្តោះអាសន្ន លោកស្រី Rodriguez ក៏បានទទួលស្គាល់ផងដែរ ចំពោះអ្វីដែលលោកស្រីហៅថា «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ដែលនឹងមានឥទ្ធិពលយ៉ាងសំខាន់ លើការស្តារប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។

លោកស្រី Rodriguez បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងនេះ អាចនាំមកនូវការវិនិយោគច្រើនជាង ១០០ពាន់លានដុល្លារ រួមជាមួយចំណូលពន្ធជាង ២០៩ពាន់លានដុល្លារសម្រាប់រដ្ឋ៕