* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចំនួនអ្នកបាត់ខ្លួននៅនេប៉ាល់និងចិន ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់ ហក់ឡើងលើស ២៤០០នាក់ ខណៈស្លាប់ជិត៦០០នាក់ (Video inside)

29-08-2026 10:45

(កដ្ឋមណ្ឌូ)៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់និងចិន កំពុងបន្តស្វះស្វែងរកមនុស្សរាប់ពាន់នាក់ ដែលនៅតែបាត់ខ្លួននាថ្ងៃសៅរ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលំហូរទឹកជន់លាយឡំជាមួយកម្ទេចកម្ទីដ៏មហិមា ដែលប្រៀបដូចទៅនឹងរលកយក្សស៊ូណាមិ បានហូរបោកបក់កាត់ជ្រលងភ្នំនៃតំបន់ហិមាឡៃ បណ្តាលឱ្យសហគមន៍ជាច្រើន រងការបំផ្លិចបំផ្លាញយ៉ាងហិនហោច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។

ចំនួនអ្នកបាត់ខ្លួនសរុប បានកើនឡើងលើស ២៤០០នាក់ កាលពីថ្ងៃសុក្រ ខណៈក្រុមការងារជួយសង្គ្រោះ បាននិយាយថា ពួកគេយកបានសាកសពសរុបចំនួន ៥៨៦នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមួយចំនួនត្រូវបានហូរនាំយកទៅតាមដងទន្លេ រហូតដល់ប្រទេសឥណ្ឌា ថែមទៀតផង។ កាកបាទក្រហមបាននិយាយថា គ្រោះមហន្តរាយដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្កឱ្យមានផលប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សរហូតដល់ ៩៣ ០០០នាក់ អាចរងផលប៉ះពាល់ ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀត។

នៅក្នុងតំបន់មួយ ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗជាច្រើន អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់នេប៉ាល់ បានដាក់បន្ថែមកម្មករវារីអគ្គិសនីចំនួន ៩៣៣នាក់ ទៅក្នុងបញ្ជីអ្នកបាត់ខ្លួន ដែលរួមបញ្ចូលទាំងអ្នកឡើងភ្នំ និងអ្នកធ្វើធម្មយាត្រាទៅកាន់ ភ្នំ Kailash ដ៏ពិសិដ្ឋរបស់ទីបេ រួចស្រាប់ហើយនោះ។ អ្នកដែលបានរួចជីវិតបាននិយាយថា ពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាង ហើយកំពុងប្រឈមនឹងការរង់ចាំយ៉ាងឈឺចាប់ ដើម្បីដឹងពីជោគវាសនារបស់មនុស្សជាទីស្រឡាញ់ដែលបានបាត់ខ្លួន ព្រមទាំងត្រូវប្រឈមនឹង ទិដ្ឋភាពនៃការចាប់ផ្តើមកសាងជីវិតរបស់ពួកគេឡើងវិញ ពីចំណុចសូន្យ។

ប្រទេសនេប៉ាល់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់បានកើនដល់ ៥៧៩នាក់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ បានប្រាប់ថា មានមនុស្ស ១៩២៤នាក់ ក្នុងនោះរួមមានជនបរទេស ៥១៧នាក់ ដែលមិនអាចទាក់ទងបាន នៅក្នុងប្រទេសរបស់ខ្លួន។ តួលេខអ្នកបាត់ខ្លួន ដែលបានរាយការណ៍ពីមុន គឺមានត្រឹម ៩៧៧នាក់។ ចំណែកនៅប្រទេសឥណ្ឌាឯណោះវិញ អាជ្ញាធរបានឱ្យដឹងថា ពួកគេក៏បានរកឃើញសាកសពមនុស្សចំនួន៧នាក់ ពីទន្លេដែលហូរចេញពីប្រទេសនេប៉ាល់ផងដែរ ហើយជឿថា អ្នកទាំងនោះ គឺជាជនរងគ្រោះនៃមហន្តរាយទឹកជំនន់។

ដោយឡែកនៅម្ខាងទៀតនៃព្រំដែន ក្នុងតំបន់ទីបេ ជាទីដែលអ្នកសារព័ត៌មានបរទេសសឹងតែមិនអាចចូលទៅយកព័ត៌មានបាននោះ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍នាព្រឹកថ្ងៃសៅរ៍នេះថា មនុស្សកើនដល់ត្រឹម៧នាក់បានស្លាប់ និង៥៥៤នាក់ទៀតបាត់ខ្លួន។ អាជ្ញាធរចិន ក៏បាននិយាយថា ពួកគេបានជម្លៀស ភ្ញៀវទេសចរចំនួន៥៥៥នាក់ ដែលជាប់គាំង និងប្រជាជនចិនចំនួន៤៩៩នាក់ ចេញពីតំបន់ទីបេ៕