* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេដឹកនាំរុស្ស៊ី ចិន អ៉ីរ៉ង់ នឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៉ីស៊ីស្ថាន នាសប្តាហ៍ក្រោយ (Video inside)

29-08-2026 11:59

(ប៊ីស្កេក)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន ក្នុងតំបន់អាស៊ីកណ្តាល នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលនឹងមានមេដឹកនាំអ៉ីរ៉ង់ និងឥណ្ឌាចូលរួមផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមក្របខណ្ឌអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកតំបន់មួយ ត្រូវគេមើលឃើញថា មានគោលដៅប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មេដឹកនាំប្រទេសសរុបប្រមាណជា១០រូប នឹងធ្វើដំណើរមកកាន់រដ្ឋធានីប៊ីស្កេករបស់កៀហ្ស៉ីស៊ីស្ថាន ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតអង្គការ SCO។ ក្នុងអង្គការនេះរួមមាន រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ ព្រមទាំងប្រទេសចំនួន៤នៅអាស៊ីកណ្តាល និងបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ។

កន្លងមក លោក ពូទីន និងលោក ស៊ី ធ្លាប់បានប្រើប្រាស់កិច្ចប្រជុំកំពូល SCO ដើម្បីផ្សព្វផ្សាយចក្ខុវិស័យរបស់មេដឹកនាំទាំងពីរស្តីពីពិភពលោកពហុប៉ូល និងបង្ហាញពីជំហររួបរួមប្រឆាំងនឹងលោកខាងលិច។ កិច្ចប្រជុំខាងលើនេះនឹងធ្វើឡើង ខណៈសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន បានឈានចូលរយៈពេល ៤ឆ្នាំកន្លះ ហើយសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់ បានអូសបន្លាយអស់រយៈពេល៦ខែ។ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នឹងតំណាងប្រទេសរបស់លោក មកចូលរួមកិច្ចប្រជុំ SCO។

លោក ពូទីន លោក Pezeshkian ព្រមទាំងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ត្រូវបានគេរំពឹងថា នឹងចូលរួមសម័យប្រជុំពេញអង្គ SCO ដែលដឹកនាំដោយប្រធានាធិបតីកៀហ្ស៉ីស៊ីស្ថាន លោក Sadyr Japarov។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា លោក ពូទីន ក៏ត្រូវបានរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក Pezeshkian និងលោក ស៊ី ព្រមទាំងមេដឹកនាំផ្សេងទៀត។

រុស្ស៊ីនិងអ៉ីរ៉ង់ ដែលសុទ្ធតែស្ថិតក្នុងចំណោមប្រទេសរងទណ្ឌកម្មអន្តរជាតិធ្ងន់ធ្ងរបំផុតលើពិភពលោក បានពង្រឹងទំនាក់ទំនងយោធានិងសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ប្រឆាំងការផ្គត់ផ្គង់អាវុធទៅឱ្យអ៉ីរ៉ង់។ ជំនួបរវាងលោក ពូទីន និងលោក Pezeshkian នឹងកើតមានឡើង ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកចារកម្មអាមេរិក CIA លោក John Ratcliffe បានធ្វើដំណើរដ៏កម្រមួយទៅកាន់ទីក្រុងមូស្គូ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានធ្វើការសន្និដ្ឋានថា លោក Ratcliffe ទំនងជាបានពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងអ៉ីរ៉ង់ ជាមួយសមភាគីរុស្ស៊ី។

ជាប្រវត្តិសាស្ត្រ SCO ផ្តោតជាចម្បងតែលើបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែអង្គការនេះបានទទួលសន្ទុះកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។ ក្រៅពីសមាជិកចំនួន១០ប្រទេស បច្ចុប្បន្ន SCO មាន «ដៃគូសន្ទនា» ចំនួន១៥ ក្នុងនោះមានដូចជាតួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងកាតា។ អង្គការនេះក៏មានប្រទេសសង្កេតការណ៍ចំនួន២ផងដែរ គឺអាហ្វហ្កានីស្ថាន និងម៉ុងហ្គោលី។

សេចក្តីប្រកាសពេលបង្កើត SCO ចែងថា អង្គការនេះ «មិនមែនជាសម្ព័ន្ធភាពដែលបង្កើតឡើងប្រឆាំងនឹងរដ្ឋដទៃទេ»។ ប៉ុន្តែលោក ពូទីន និងលោក ស៊ី បានថ្លែងសុន្ទរកថារិះគន់លោកខាងលិចជាបន្តបន្ទាប់ ក្នុងកិច្ចប្រជុំកំពូលកន្លងមករបស់អង្គការ SCO។ តួយ៉ាងនៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន លោក ពូទីន បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិចថា ជាអ្នកបង្កឱ្យមានសង្គ្រាមនៅអ៊ុយក្រែន ខណៈលោក ស៊ី បានថ្កោលទោស «សកម្មភាពសម្លុតគំរាម» ដែលសំដៅលើភាពតានតឹងរវាងអាមេរិក និងចិន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅប៊ីស្កេក នឹងប្រព្រឹត្តទៅចំពេលដែលសមាជិកមួយចំនួនរបស់ SCO កំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមពិតជាក់ស្តែង ដូចជាជម្លោះនៅអ៊ុយក្រែននិងអ៊ីរ៉ង់ ឬមួយក៏សង្គ្រាមពាណិជ្ជកម្ម ដោយសារការដាក់ពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន និងឥណ្ឌា៕