* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីអ៉ីរ៉ង់ ទទួលស្គាល់ថា ទណ្ឌកម្មអាមេរិកកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច

29-08-2026 17:04

(តេហេរ៉ង់)៖ ប្រធានាធិបតីនៃប្រទេសអ៉ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៉ីរ៉ង់ ទោះបីជាកាលពីប៉ុន្មានថ្ងៃមុន លោកទើបតែបានអះអាងថា ទណ្ឌកម្មទាំងនេះនឹងមិនអាចសម្រេចអ្វីបានក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។

ការទទួលស្គាល់នេះកើតឡើង ចំពេលអាមេរិកកំពុងបង្កើនវិធានការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងអ៉ីរ៉ង់ បន្ថែមលើទណ្ឌកម្មដែលមានស្រាប់ ចាប់តាំងពីឆ្នាំ២០១៨។ ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋ កាលពីយប់ថ្ងៃសុក្រ លោក Pezeshkian បានលើកឡើងដូច្នេះថា៖ «អ្នកខ្លះនិយាយថា ទណ្ឌកម្មមិនមានផលប៉ះពាល់អ្វីទាំងអស់។ ចំពោះមនុស្សទាំងនោះ ខ្ញុំពិតជាមិនដឹងថា ត្រូវនិយាយអ្វីទេ»។ លោកបានបន្ថែមថា «យើងស្ថិតក្នុងស្ថានភាពមានសង្គ្រាម ដូច្នេះយើងត្រូវទទួលស្គាល់ពីលក្ខខណ្ឌក្នុងពេលសង្គ្រាមទាំងនេះ»។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានបង្ហាញផែនការសម្រាប់អ្វីដែលលោកហៅថា «ការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចរហូតដល់អ៉ីរ៉ង់ដកដង្ហើមលែងរួច» និងបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ចំពោះប្រទេសដែលមិនចូលរួមក្នុងយុទ្ធនាការរបស់អាមេរិក។ វិធានការថ្មីទាំងនេះ បន្តពង្រឹងការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាមួយទីក្រុងតេហេរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

លោក Pezeshkian បាននិយាយកាលពីថ្ងៃសុក្រថា ការនាំចេញ និងការនាំចូលរបស់អ៉ីរ៉ង់ បានធ្លាក់ចុះពី២៥ភាគរយទៅ ៣៥ភាគរយ ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈសហរដ្ឋអាមេរិក រក្សាការបិទខ្ទប់ផ្លូវសមុទ្រចំពោះកំពង់ផែរបស់អ៉ីរ៉ង់។ លោកប្រធានាធិបតី បានបន្តថា តម្លៃប្រេងសាំងនៅអ៉ីរ៉ង់ គួរតែដំឡើង ដើម្បីស៉ីសងជាមួយការធ្លាក់ចុះនៃពាណិជ្ជកម្ម។ លោកបានបន្ថែមថា «យើងគួរតែដំឡើងតម្លៃសាំង សម្រាប់កូតាកម្រិតទី៣... ឧទាហរណ៍ ពី៥,០០០តូម៉ង់ ទៅ ១០,០០០ តូម៉ង់»។ កូតានេះសំដៅលើអត្រាការប្រើប្រាស់មួយ ក្នុងចំណោមអត្រាជាច្រើន ដែលត្រូវបានប្រើដើម្បីកំណត់តម្លៃប្រេងសាំង ដែលប្រជាជនអ៉ីរ៉ង់ត្រូវបង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ជាប្រទេសផលិតប្រេងដ៏ធំមួយ និងមានតម្លៃប្រេងឥន្ធនៈស្ថិតក្នុងចំណោមតម្លៃថោកបំផុតនៅលើពិភពលោក។ ប្រទេសនេះបានផ្តល់ឧបត្ថម្ភធនយ៉ាងច្រើនលើប្រេងសាំង អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះការផ្លាស់ប្តូរតម្លៃប្រេងសាំង គឺជាបញ្ហាដែលមានភាពរសើបខ្លាំងខាងផ្នែកនយោបាយ។

អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Jafar Ghaempanah បាននិយាយកាលពីថ្ងៃពុធថា ការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិក បានរារាំងអ៉ីរ៉ង់មិនឱ្យនាំចូលប្រេងសាំងបានគ្រប់គ្រាន់ ដើម្បីបំពេញការខ្វះខាតនៃផលិតកម្មក្នុងស្រុក។ ប៉ុន្តែ លោក Pezeshkian បាននិយាយកាលពីថ្ងៃដដែលនោះថា ការបន្ថែមទណ្ឌកម្មថ្មីបំផុតរបស់អាមេរិក «នឹងមិនអាចសម្រេចបានអ្វីឡើយ»។ ពេលនោះ លោក Pezeshkian បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូច្នេះថា «យើងនឹងឈរយ៉ាងរឹងមាំប្រឆាំងនឹងសម្ពាធសេដ្ឋកិច្ច ដូចដែលយើងបានធ្វើកន្លងមក ហើយនឹងបន្តធ្វើដូច្នេះទៀត»។