* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុភាសា)​ នឹង​ចាក់​ផ្សាយ​តាមរយៈ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ​នៃ​រដ្ឋសមាជិក​អង្គការ​សហ​ប្រ​តិ​បត្តិការសៀងហៃ

29-08-2026 17:05

(ប៉េកាំង)៖ ខណៈពេលដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន ជិត​នឹង​ចូលរួមកិច្ចប្រជុំកំពូលនៃ​អង្គ​ការ​សហ​ប្រតិបត្តិ​ការសៀងហៃឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេស​កៀ​ហ្ស៊ីស៊ីស្ថាន ​ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូល​ចិត្ត​ប្រើ​»​(ប្រែជា​ពហុភាសា)​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន ​នឹងត្រូវ​ចាក់​ផ្សាយ​តាមរយៈ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ​នៃ​រដ្ឋសមាជិក​អង្គការ​សហ​ប្រតិបត្តិការ​សៀង​ហៃ​ចាប់ពី​ថ្ងៃទី ​៣០ ​ខែសីហានេះតទៅ ​។

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុ​ភាសា)​ ផ្តោតសំខាន់លើ​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ច ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេក​វិទ្យា ​អរិយធម៌អេកូឡូស៊ី​និង​ជីវភាពរស់នៅ របស់ប្រជាជន​ជាដើម​ ដើម្បីបក​ស្រាយ​យ៉ាង​រស់​រវើក​អំពី​ចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ​ នៃ​គំនិតលោក ​Xi ​Jinping​ស្តីពី​អភិបាល​កិច្ច​ ​ចំពោះ​ទស្សនិកជន​របស់​ប្រទេសជា​សមាជិក​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀង​ហៃ ក៏ដូចជា​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​បទពិសោធ​ដ៏​មានតម្លៃ​របស់​ប្រទេស​ចិន​ ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​សកល៕

វិទ្យុមិត្តភាពកម្ពុជាចិន