* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមទាហានបះបោរ​ វាយប្រហារអាកាសយានដ្ឋាន និងក្បែរវិមានប្រធានាធិបតីប្រទេសនីហ្សេ

29-08-2026 18:44

(Niamey)៖ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) មានសំឡេងបាញ់ប្រហារ និងការផ្ទុះជាបន្តបន្ទាប់តាមតំបន់មួយចំនួនក្នុងរដ្ឋធានីនៃប្រទេសនីហ្សេ រួមទាំងនៅឯព្រលានយន្តហោះ និងក្បែរវិមានប្រធានាធិបតី ដែលជាហេតុការណ៍ត្រូវបានប្រភពព័ត៌មានចំនួន ៤បញ្ជាក់ថាជាការវាយប្រហារដោយក្រុមទាហានបះបោរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា ន Reuters នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងទូរទស្សន៍ និងវិទ្យុបានផ្អាកដំណើរការ ប៉ុន្តែរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងបញ្ជាក់ថាកងកម្លាំងសន្តិសុខកំពុងចល័តកម្លាំងដើម្បីឆ្លើយតបនឹងស្ថានការណ៍។

នេះគឺជាការគំរាមកំហែងថ្មីចំពោះរបបគ្រប់គ្រងនៃលោក Abdourahamane Tiani ដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ ២០២៣។ លោក Tiani បានសន្យាថានឹងធ្វេីកំណែទម្រង់សន្តិសុខប្រទេសក្នុងតំបន់ Sahel មួយនេះ និងដែលជាប្រទេសផលិតអ៊ុយរ៉ាញ៉ូមដ៏សំខាន់មួយ ប៉ុន្តែការវាយប្រហារដោយក្រុមជីហាដនៅតែបន្តកើតមាន។

តាមប្រភពសន្តិសុខរបស់ប្រទេសនីហ្សេ និងលោក Yvan Guichaoua ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអន្តរជាតិ Bonn សម្រាប់ការសិក្សាអំពីជម្លោះ (Bonn International Centre for Conflict Studies) ការវាយប្រហារនៅពេលព្រឹកនោះបានអូសបន្លាយរយៈច្រើនម៉ោង ដោយមានការចូលរួមពីសំណាក់ទាហានមកពីតំបន់ Ouallam, Tera និង Dosso ដែលស្ថិតនៅភាគនិរតីនៃប្រទេស។ កងទ័ពនីហ្សេនៅក្នុងតំបន់នេះ បានបាត់បង់កម្លាំងច្រេីនពេលដែលប្រយុទ្ធជាមួយក្រុមដែលជាសាខារបស់ ISIS ប្រចាំតំបន់។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រុមដែលមានទំនាក់ទំនងជាមួយក្រុម al-Qaeda និងក្រុម ISIS បានវាយប្រហារអាកាសយានដ្ឋានស៉ីវិល និងមូលដ្ឋានទ័ពអាកាស៕