* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហានិភ័យបាក់រណ្តៅទឹកធំមួយ​លេីតំបន់រងគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែនចិន-នេប៉ាល់ បានថយចុះ

29-08-2026 20:11

(កដ្ឋមណ្ឌូ)៖ អាជ្ញាធរចិន នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា បានឱ្យដឹងថាហានិភ័យដែលថារណ្តៅទឹកធំមួយដែលកកេីតក្រោយការបាក់រលំផ្ទាំងទឹកកកបង្កជាទឹកជំនន់នៅព្រំដែនចិន-នេប៉ាល់ បានថយចុះហើយ ដោយសារតែទឹកក្នុងរណ្តៅនោះហាក់ដូចជាថយចុះវិញខ្លះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមទូរទស្សន៍រដ្ឋចិន CCTV ដកស្រង់ប្រភពក្រសួងធនធានទឹក រូបភាពពីផ្កាយរណបចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ បង្ហាញថាទឹកក្នុងរណ្តៅមួយដែលស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេពីរ និងលាតសន្ធឹងលើព្រំដែនតំបន់ទីបេរបស់ប្រទេសចិន និងប្រទេសនេប៉ាល់នោះ កំពុងហូរចេញយឺតៗនាំឱ្យបរិមាណទឹកថយចុះជាបណ្តើរៗ។ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ គេអាចមេីលឃេីញបាតរណ្តៅនៅផ្នែកខ្លះ។

គួរបញ្ជាក់ថា​ នៅថ្ងៃពុធសប្តាហ៍នេះ បាតុភូតរលាយផ្ទាំងទឹកកកពីភ្នំបង្កជាទឹកជំនន់យ៉ាងគំហុគ​ នាំមកជាមួយនូវថ្ម ទឹកកក ភក់ និងកម្ទេចកម្ទីផ្សេងៗ ហូរតាមប្រព័ន្ធទន្លេក្នុងតំបន់ហិមាល័យ​ បានបោកបក់កម្ទេចមជ្ឈមណ្ឌលច្រកព្រំដែនដែលតភ្ជាប់តំបន់ទីបេជាមួយប្រទេសនេប៉ាល់ ព្រមទាំងបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។

កាលនោះអ្នកជំនាញ និងអាជ្ញាធរបានព្រមានអំពីហានិភ័យខ្ពស់បំផុតនៃគ្រោះមហន្តរាយបន្តបន្ទាប់នៅជ្រលងភ្នំ ជាពិសេសគឺហានិភ័យបង្កឡើងទឹករណ្តៅមួយកើតចេញពីកម្ទេចកម្ទីទឹកកករលាយ ដែលអាចគំរាមកំហែងដល់ប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ផ្នែកខាងក្រោមនៃខ្សែទឹក៕