* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌា បង្កេីនការតាមដានស្ថានភាពផ្ទាំងទឹកកក បន្ទាប់ពីមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន

29-08-2026 21:46

(ញូវដែលី)៖ ប្រទេសឥណ្ឌាកំពុងបង្កើនការឃ្លាំមើលតំបន់ហិម៉ាឡៃដែលជាប់ព្រំដែនជាមួយប្រទេសចិន និងនេប៉ាល់ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវដែលបណ្តាលឱ្យមានអ្នកស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ ទំនងជាកេីតចេញពីបាតុភូតបាក់រលំផ្ទាំងទឹកកក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។

ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រោះមហន្តរាយថ្ងៃទី២៦ ខែសីហា នៅតាមព្រំដែនទីបេ-នេប៉ាល់ គឺបណ្តាលមកពីរលាយបាក់ផ្ទាំងទឹកកកបង្កើតបានជាកម្ទេចកម្ទីហូរច្រោះ នាំឱ្យចំនួនអ្នកស្លាប់កេីនដល់ជាង ៦០០នាក់ ខណៈជិត ៣ ០០០នាក់កំពុងបាត់ខ្លួននៅឡេីយ។ ខណៈដែលមូលហេតុពិតប្រាកដនៃការបាក់រលំមិនច្បាស់លាស់ កត្តាប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនហានិភ័យនៃគ្រោះមហន្តរាយរបៀបនេះ។

លោក Madan Kaushik រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នៅរដ្ឋ Uttarakhand តំបន់ហិម៉ាឡៃប៉ែកខាងឥណ្ឌា បាននិយាយថា «ដោយសារយើងមានព្រំដែនជាមួយនេប៉ាល់ ក្នុងនាមជាប្រទេសជិតខាង ហើយក៏មានស្ថានភាពភូមិសាស្ត្រស្រដៀងគ្នា​ យើងបានស្នើឱ្យនាយកដ្ឋានរបស់យើង តាមដានផ្ទាំងទឹកកកទាំងអស់ និងបឹងទឹកកកដែលមាននៅក្នុងតំបន់»។ លោកប្រាប់ AFP ថា «យើងបានស្នើឱ្យក្រុមការងាររបស់យើងឱ្យប្រុងប្រយ័ត្ន និងតាមដានថាតើមានស្ថានភាពស្រដៀងគ្នានេះកំពុងកើតឡើងនៅកន្លែងណាមួយក្នុងរដ្ឋឬទេ»។

គួរបញ្ជាក់ថា រដ្ឋ Uttarakhand គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពផុយស្រួយខ្លាំងផ្នែកបរិស្ថាននៅក្នុងប្រទេសឥណ្ឌា ដោយមានបឹងដែលកើតចេញពីផ្ទាំងទឹកកកចំនួន ១ ២៦៦បឹង។ អ្នកវិទ្យាសាស្ត្របានព្រមានថា ផ្ទាំងទឹកកកនៅតំបន់ហិមាល័យ ដែលផ្តល់ប្រភពទឹកដ៏សំខាន់ដល់មនុស្សជិត ២ពាន់លាននាក់ កំពុងរលាយក្នុងល្បឿនលឿនជាងពេលណាៗទាំងអស់ដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យសហគមន៍ប្រឈមមុខនឹងគ្រោះមហន្តរាយមិនអាចប៉ាន់ស្មានបាន និងអាចបង្កការខូចខាតធ្ងន់ធ្ងរ៕