* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនធ្វើបច្ចុប្បន្នភាពអ្នកស្លាប់កើនដល់ ១៦នាក់ និង៥៤៦នាក់បាត់ខ្លួន ក្នុងមហន្តរាយទឹកជំនន់នៅទីបេ

30-08-2026 10:22

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងមហន្តរាយគ្រោះទឹកជំនន់ និងល្បាប់ភក់ដ៏សាហាវដែលបានវាយប្រហារលើតំបន់ទីបេ បានកើនឡើងដល់ ១៦នាក់ និងមនុស្ស ៥៤៦នាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គ្រោះមហន្តរាយទឹកជំនន់នាំមកជាមួយល្បាប់ភក់ដ៏សាហាវ បានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីចិន CCTV បានឱ្យដឹងទៀតថាចំនួនអ្នកស្លាប់នៅខាងព្រំដែនទីបេ បានកើនដល់ ១៦នាក់ និង៥៤៦នាក់បានបាត់ខ្លួន។ តាម CCTV ក្នុងចំណោមអ្នកបាត់ខ្លួន ៥៤៦នាក់ រួមមានជនបរទេស ២៦១នាក់ ក្នុងនោះរួមមាន១០៤នាក់មកពីនេប៉ាល់ ៤៩នាក់មកពីឥណ្ឌា ៣៣នាក់មកពីឡេតូនី និង១៨នាក់ មកពីសហរដ្ឋអាមេរិក។ បូកជាមួយតួលេខពីខាងភាគីចិន និងនេប៉ាល់ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩១នាក់ និងជិត ៣០០០នាក់បានបាត់ខ្លួន។

CCTV ឱ្យដឹងទៀតថាអាជ្ញាធរចិនបានជូនដំណឹងទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលរបស់បណ្ដាប្រទេសខាងលើរួចហើយ។ បន្ថែមពីលើនេះ ក្រុមមន្ត្រីចិនក៏បានកំណត់ពី មូលហេតុនៃគ្រោះមហន្តរាយនៅព្រំដែននេប៉ាល់ និងទីបេផងដែរ។ តាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ក្រុមអ្នកជំនាញបានសន្និដ្ឋានថានៅម៉ោងប្រហែល ១០៖៥២នាទីព្រឹក (ម៉ោងនៅប៉េកាំង) កាលពីថ្ងៃទី២៦ ខែសីហា មានផ្ទាំងទឹកកកដ៏ធំមួយនៅលើភ្នំ Lirung នៅក្នុងប្រទេសនេប៉ាល់បានបាក់រលំហូចុះពីលើភ្នំ៕