* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារ សម្រាប់នេប៉ាល់

30-08-2026 12:05

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារ ទៅឱ្យប្រទេសនេប៉ាល់ បន្ទាប់ពីមហន្តរាយទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងជិត ៣០០០នាក់បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងឈរនៅជាមួយប្រជាជននៃប្រទេសនេប៉ាល់ តាមរយៈការផ្ដល់ជំនួយមនុស្សធម៌ជួយសង្រ្គោះជីវិតមនុស្ស ៣,៦លានដុល្លារ ក្នុងនោះរួមមានជំនួយស្បៀងអាហារបន្ទាន់រយៈពេល ៣ខែ សម្រាប់ប្រជាជន ១០ ០០០គ្រួសារ ដែលរងផលប៉ះពាល់»

គួរបញ្ជាក់ថា គ្រោះមហន្តរាយទឹកជំនន់នាំមកជាមួយល្បាប់ភក់ដ៏សាហាវ បានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីចិន CCTV នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងទៀតថាចំនួនអ្នកស្លាប់នៅខាងព្រំដែនទីបេ បានកើនដល់ ១៦នាក់ និង៥៤៦នាក់បានបាត់ខ្លួន។

តាម CCTV ក្នុងចំណោមអ្នកបាត់ខ្លួន ៥៤៦នាក់ រួមមានជនបរទេស ២៦១នាក់ ក្នុងនោះរួមមាន១០៤នាក់មកពីនេប៉ាល់ ៤៩នាក់មកពីឥណ្ឌា ៣៣នាក់មកពីឡេតូនី និង១៨នាក់ មកពីសហរដ្ឋអាមេរិក។ បូកជាមួយតួលេខពីខាងភាគីចិន និងនេប៉ាល់ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩១នាក់ និងជិត ៣០០០នាក់ បានបាត់ខ្លួន៕