* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

UPDATE: អ្នកស្លាប់ក្នុងមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ទីបេ កើនដល់ ៧៥០នាក់ និង៣០០០នាក់បាត់ខ្លួន

30-08-2026 14:17

(ប៉េកាំង)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេ កាលពីថ្ងៃពុធកន្លងទៅនេះបានកើនដល់ ៧៥០នាក់ និង៣០៤៤នាក់ បានបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្រ្គោះបានឡើងទៅលើទីទួលខ្ពស់ ដ្បិតភ្លៀងធ្លាក់បានធ្វើឱ្យកម្រិតទឹកទន្លេហក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិបត្តិការជួយសង្រ្គោះត្រូវបានផ្អាកជាច្រើនលើក ចាប់តាំងពីថ្ងៃសុក្រមក ដោយសារតែអាកាសធាតុអាក្រក់ និងការព្រួយបារម្ភពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗកើតឡើងសាជាថ្មី បន្ទាប់ពីកម្រិតទឹកទន្លេនៅទូទាំងតំបន់ព្រំដែននេប៉ាល់ និងទីបេ ហក់ឡើងខ្ពស់។ កាកបាទក្រហមបានវាយតម្លៃថាប្រជាជនប្រហែល ៩០ ០០០នាក់ទំនងជារងផលប៉ះពាល់ពីមហន្តរាយទឹកជំនន់លាយឡំជាមួយល្បាប់ភក់ដែលចិនអះអាងថាមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថាស្លាប់បានកើនដល់ ៧៣៤នាក់ រីឯមនុស្ស ២៤៩៨នាក់បាត់ខ្លួន និង៧៥១៤នាក់ត្រូវបានជួយសង្រ្គោះ។ នៅឯប្រទេសចិនវិញ មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងតំបន់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញ ហើយ៥៤៦នាក់បានបាត់ខ្លួន។

តាមប្រព័ន្ធផ្សព្វផ្សាយចិន ក្នុងចំណោមមនុស្ស ៥៤៦នាក់ដែលបានបាត់ខ្លួននៅឯប៉ែកខាងទឹកដីតំបន់ទីបេ ក្នុងនោះមានជនបរទេស ២៦១នាក់ មកពីប្រទេសចំនួន២៣ រួមមាន ១០៤នាក់មកពីនេប៉ាល់ ៤៩នាក់មកពីឥណ្ឌា ព្រមទាំង ៣៣នាក់មកពីឡេតូនី ១៨នាក់មកពីសហរដ្ឋអាមេរិក និង១៥នាក់មកពីព្រីតថែន៕