* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន នឹងបើកកិច្ចប្រជុំលើកដំបូងនៃសន្ធិសញ្ញាការពារជាតិរួម នៅទីក្រុងអ៉ីស្តង់ប៊ុល (Video inside)

30-08-2026 19:23

(អ៉ីស្តង់ប៊ុល)៖ ប្រភពពីក្រសួងការបរទេសតួកគីយ៉េ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់នៃប្រទេសតួកគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន នឹងជួបប្រជុំគ្នានៅទីក្រុងអ៉ីស្តង់ប៊ុល នៅថ្ងៃចន្ទស្អែកនេះ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការលើកដំបូងបំផុត ក្រោមកិច្ចព្រមព្រៀងការពារជាតិរួមគ្នា ដែលប្រទេសទាំងបីបានចុះហត្ថលេខាកាលពីដើមខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងការពារជាតិរួម «Mecca Joint Defence Agreement» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែសីហា គឺជាការចងសម្ព័ន្ធភាពរវាងប្រទេសមូស្លីមស៊ុននីទាំងបី ដែលមានក្តីបារម្ភរួមគ្នាជុំវិញសង្គ្រាមអ៉ីរ៉ង់ និងជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងការទប់ស្កាត់រួមគ្នាប្រឆាំងនឹងការឈ្លានពាននានា ដោយចែងថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបី នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំងអស់ ស្រដៀងគ្នាទៅនឹងមាត្រាទី៥ នៃសន្ធិសញ្ញាការពារជាតិរួមរបស់អង្គការណាតូ (NATO) ដែរ។

កិច្ចប្រជុំនេះនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងអគ្គសេនាធិការកងទ័ពនៃប្រទេសទាំងបី ដោយរបៀបវារៈនឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខអន្តរជាតិ ការពង្រឹងសមត្ថភាពការពារជាតិ ការបង្កើនកិច្ចសហប្រតិបត្តិការប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ រួមទាំងការស្រាវជ្រាវ និងផលិតសព្វាវុធរួមគ្នាផងដែរ។

គួរបញ្ជាក់ថា ប្រទេសតួកគីយ៉េ ដែលមានកម្លាំងយោធាធំជាងគេលំដាប់ទីពីរក្នុងអង្គការណាតូ បានបញ្ជាក់ថា សន្ធិសញ្ញាការពារជាតិជាមួយប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ និងអារ៉ាប៊ីសាអូឌីតដែលជាអ្នកនាំចេញប្រេងធំជាងគេលើពិភពលោក គឺបើកចំហសម្រាប់ការចូលរួមពីសមាជិកបន្ថែម (ដោយមានប្រទេសអេហ្ស៉ីបជាបេក្ខភាពសក្តានុពល) ហើយកិច្ចព្រមព្រៀងនេះមិនមែនបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពដែលមានស្រាប់នោះឡើយ៕