* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មនុស្សយ៉ាងហោច ៧នាក់ស្លាប់ និង ២៣នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចកប៉ាល់ដឹកអ្នកដំណើរ នៅតំបន់ស៊ីបខាងជើង (Video inside)

30-08-2026 21:21

(នីកូស៉ី)៖ អាជ្ញាធរបានឱ្យដឹងថាមនុស្សយ៉ាងហោច ៧នាក់បានស្លាប់បាត់បង់ជីវិត និង ២៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សប្រមាណ ២៧០នាក់ បានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្រនៃតំបន់ស៊ីបខាងជើង (North Cyprus) កាលពីថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦។

កប៉ាល់ដឹកអ្នកដំណើរប្រភេទ Catamaran នេះបានចាកចេញពីកំពង់ផែ Kyrenia នៅវេលាម៉ោងប្រមាណ ១២៖៣០ នាទីរសៀល ក្នុងគោលដៅឆ្ពោះទៅកាន់កំពង់ផែ Tasucu ក្នុងខេត្ត Mersin នៃប្រទេសតួកគី ប៉ុន្តែស្រាប់តែជួបឧប្បត្តិហេតុលិចចូលទឹកភ្លាមៗដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ វីដេអូនៅកន្លែងកើតហេតុបានបង្ហាញពីទិដ្ឋភាពអ្នកដំណើរពាក់អាវពោងក្រហម បានតោង និងឈរនៅលើបាតកប៉ាល់ដែលក្រឡាប់ផ្ងារជើងឡើងលើ ខណៈកងឆ្មាំសមុទ្រ និងទូកឯកជនជាច្រើនបានប្រញាប់ប្រញាល់ចេញទៅជួយសង្គ្រោះ។

មេដឹកនាំតំបន់ស៊ីបដើមកំណើតតួកគី លោក Tufan Erhurman បានថ្លែងប្រាប់ទូរទស្សន៍ CNN Turk ថា «យើងបានជួយសង្គ្រោះមនុស្សចំនួន ២៣៧នាក់ដោយសុវត្ថិភាព។ ទោះជាយ៉ាងណា យើងក៏បានស្រង់សាកសពមនុស្សចំនួន ៧នាក់ផងដែរ ហើយយើងមានការសោកស្តាយជាខ្លាំងចំពោះរឿងនេះ»។ លោកបានបន្ថែមថា «យើងនៅតែមិនទាន់អាចទាក់ទងមនុស្សចំនួន ២៣នាក់ទៀតនៅឡើយទេ ហើយក្រុមស្វែងរក និងជួយសង្គ្រោះកំពុងធ្វើការយ៉ាងសស្រាក់សស្រាំបំផុតដើម្បីស្វែងរកពួកគេ»

គួរបញ្ជាក់ថា ទីក្រុង Kyrenia គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយ ហើយកប៉ាល់ដឹកអ្នកដំណើរនេះគឺជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដ៏សំខាន់ដែលតភ្ជាប់តំបន់ស៊ីបខាងជើង ទៅកាន់ប្រទេសតួកគី ខណៈដែលប្រតិបត្តិការរុករកជនរងគ្រោះដែលកំពុងបាត់ខ្លួននៅតែបន្តដំណើរការយ៉ាងបន្ទាន់៕