* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក វាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ អ៉ីរ៉ង់សងសឹកវិញដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី (Video inside)

31-08-2026 09:17

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានបើកការវាយប្រហារលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២គ្រឿង នៅលើកោះតូចមួយរបស់អ៉ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលនេះជាការវាយប្រហារលើកដំបូងក្នុងរយៈពេលមួយខែមកនេះ និងជំរុញឱ្យ អ៉ីរ៉ង់សងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាការវាយប្រហារលើកោះ Larak របស់អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ដំឡើងគ្រាប់មីនសមុទ្រនៅច្រកសមុទ្រ Hormuz ប៉ុន្មានថ្ងៃ បន្ទាប់ពីយោធាអាមេរិកបានប្រកាសបោសសម្អាតគ្រាប់មីនសមុទ្រទាំងស្រុងចេញពីច្រកសមុទ្រដ៏សំខាន់មួយនេះ។ ប៉ុន្តែ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក កងកម្លាំងឆ្មាំបដិវត្តន៍ នៅថ្ងៃចន្ទ ទី៣១ ខែសីហា បានបើកការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ព King ​Hussein និង Al Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ដោយបន្ថែមថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Larak បានបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសពីការបោសសម្អាតគ្រាប់មីនសមុទ្រទាំងអស់ចេញពីច្រកសមុទ្រ Hormuz ហើយបានព្រមានថានាវា ឬទូក ទាំងឡាយណាដែលហ៊ានដំឡើងគ្រាប់មីនសមុទ្រសាជាថ្មីនឹងត្រូវបានកម្ទេច៕