* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ អះអាងថាសហរដ្ឋអាមេរិកនឹងបំពេញស្ដុកប្រេងឥន្ធនៈយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេងវ៉េណេស៊ុយអេឡា (Video inside)

31-08-2026 09:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ថាប្រេងបានមកពីការចុះកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡាត្រូវបានប្រើប្រាស់ ដើម្បីបំពេញឡើងវិញនូវស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញយកមកប្រើក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ និងការឡើងថ្លៃប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានបញ្ជាក់ដែរថានីតិវិធីបូមប្រេងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដោយចាត់ទុកថាប្រេងវ៉េណេស៊ុយអេឡាគឺជាអំណោយរបស់ប្រជាជនវ៉េណេស៊ុយអេឡាសម្រាប់ប្រជាជនអាមេរិក។ ប៉ុន្តែភ្លាមៗ វាមិនទាន់ច្បាស់ថាតើកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡានឹងត្រូវអនុវត្តឆាប់ៗយ៉ាងដូចម្ដេចនោះទេ?

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ បានប្រកាសថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយ វ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ៦៥ពាន់លានបារ៉ែល។ មន្ត្រីអាមេរិកនិងវ៉េណេស៊ុយអេឡា បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ដែលលោក ត្រាំ ហៅថា «កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក» នឹងនាំមកនូវការវិនិយោគពីវិស័យឯកជន ទំហំប្រមាណ ១០០ពាន់លានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា ជាប្រទេសមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោក។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងនេះ អាចនាំមកនូវការវិនិយោគច្រើនជាង ១០០ពាន់លានដុល្លារ រួមជាមួយចំណូលពន្ធជាង ២០៩ពាន់លានដុល្លារសម្រាប់រដ្ឋ៕