* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រមុខការទូតរុស្ស៉ី៖ សកម្មភាពរបស់ NATO ក្នុងតំបន់អាក់ទិក បង្កការគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៉ី (Video inside)

31-08-2026 11:09

(Reuters)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថារុស្ស៉ីមើលឃើញថាសកម្មភាពរបស់ NATO ក្នុងតំបន់អាក់ទិកជាការគំរាមកំហែងដោយផ្ទាល់ ខណៈសមាជិកនៃបក្សសម្ព័ន្ធយោធាមួយនេះកំពុងពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

កាលពីខែកុម្ភៈកន្លងទៅ NATO បានបើកធ្វើបេសកកម្មមួយមានឈ្មោះថា «Arctic Sentry» សំដៅពង្រឹងវត្តមានរបស់ខ្លួននៅចុងភាគខាងជើងបំផុត ដែលនេះបានគូសបញ្ជាក់ពីការផ្ដោតរបស់ NATO លើតំបន់អាក់ទិក នៅចំពោះមុខភាពតានតឹងជាមួយរុស្ស៉ី និងការជំរុញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីទិញយកដែនដី Greenland។ រុស្ស៉ីដែលមានកងនាវាទ័ពជើងទឹក ក្នុងនោះរួមមានទាំងនាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាក់ទិក បានចាត់ទុកតំបន់នេះជាដែនឥទ្ធិពលរបស់ខ្លួនជាទីដែលទីក្រុងមូស្គូក៏កំពុងអភិវឌ្ឍផ្លូវដឹកជញ្ជូនមួយតភ្ជាប់ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី។

ទីក្រុងមូស្គូក៏ធ្លាប់បានសម្ដែងការតវ៉ាផងដែរទៅនឹងបេសកកម្ម «Arctic Sentry» ហើយនៅក្នុងអត្ថបទមួយចេញផ្សាយដោយក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោក Lavrov បាននិយាយថារុស្ស៉ីមើលឃើញថាសមយុទ្ធយោធា NATO ក្នុងតំបន់អាក់ទិក គឺជាសកម្មភាពឈ្លានពាន។ «សកម្មភាពយោធារបៀបនេះនៅក្នុងតំបន់ចុងភាគខាងជើងបំផុត ជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរុស្ស៉ី ហើយបង្កជាហានិភ័យផ្ទុះទៅជាការប្រឈមមុខដាក់គ្នាដោយអាវុធ ខណៈលទ្ធភាពបង្កឱ្យមានផលវិបាកដ៏មហន្តរាយកំពុងកើនឡើង»។ នេះជាការកត់សម្គាល់របស់ប្រមុខការទូតរុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីមានវត្តមានយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងធំនៅក្នុងតំបន់អាក់ទិក ហើយប៉ុន្មានឆ្នាំថ្មីៗនេះ ចិនក៏បានចាប់ផ្ដើមបង្កើនការធ្វើសកម្មភាពរបស់ខ្លួន ក្នុងតំបន់សម្បូរដោយធនធានរ៉ែមួយនេះផងដែរ ដោយភាគច្រើនធ្វើឡើងក្រោមភាពជាដៃគូជាមួយទីក្រុងមូស្គូ។ ន័រវែសវិញដែលជាប្រទេសក្បែរខាងរុស្ស៉ី នៅក្នុងខែសីហានេះបានសម្រេចចិត្តពង្រីកវត្តមានយោធារបស់ខ្លួនក្នុងតំបន់អាក់ទិក ដែលនេះជាចំណាត់ការចុងក្រោយបំផុតមួយរបស់ប្រទេសជាសមាជិក NATO នៅក្នុងការពង្រឹងវត្តមានយោធា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ រុស្ស៉ីកន្លងមកធ្លាប់បានច្រានចោលនូវការចោទប្រកាន់ថាខ្លួនបង្កការគំរាមកំហែងដល់ NATO៕