* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក​ នឹងជំរុញឱ្យ​ក្រុមប្រទេស G20 ដាក់របាំងលេីការនាំចេញរបស់ចិន (Video inside)

31-08-2026 11:33

(North Carolina)៖​ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ​ ទី៣០​ ខែសីហា​ ថាលោកនឹងជំរុញឱ្យប្រទេសជាសមាជិក G20 ពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពអតុល្យភាពសេដ្ឋកិច្ចពិភពលោក និងដាក់សម្ពាធលើទីក្រុងប៉េកាំងឱ្យកែសម្រួលតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចេញ ហើយងាកទៅរកការបង្កើនការប្រើប្រាស់ក្នុងស្រុកវិញ។​

លោក Bessent បានលេីកឡេីងក្នុងបទសម្ភាសមួយមុនកិច្ចប្រជុំនៃបណ្តាថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ថាលំហូរចូលយ៉ាងគំហុកនៃទំនិញនាំចេញពីចិននាពេលបច្ចុប្បន្ន​ គឺមិនអាចបណ្តែតបណ្តោយទៅទៀតបានឡើយ ទោះបីជាស្ថានភាពពាណិជ្ជកម្មផ្ទាល់រវាងសហរដ្ឋអាមេរិក និងចិនកំពុងមានភាពប្រសើរឡើងក៏ដោយ។

លោក Bessent គូសបញ្ជាក់ថា «ពិភពលោកមិនអាចទទួលយកបានទេចំពោះចិនដែលមានអតិរេកពាណិជ្ជកម្មរហូតដល់ ១,២ទ្រីលានដុល្លារ។ សេដ្ឋកិច្ចចិនកំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយ ហើយពួកគេកំពុងព្យាយាមដោះស្រាយបញ្ហានេះ​ តាមរយៈការជំរុញការនាំចេញ»។​

តាមលោក Bessent សហរដ្ឋអាមេរិកបានដាក់របាំងការពារសេដ្ឋកិច្ចរបស់ខ្លួនពីទំនិញនាំចេញច្រើនប្រភេទរបស់ចិនរួចហេីយដោយការដំឡើងពន្ធខ្ពស់ និងការហាមឃាត់ទាំងស្រុងលើផលិតផលចិនមួយចំនួន រួមទាំងរថយន្ត ដែលជំរុញឱ្យចិនងាកទៅនាំចេញទំនិញទាំងនោះទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសគឺអឺរ៉ុប និងអាមេរិកឡាទីន៕