* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រេងឆៅឡេីងថ្លៃ ក្រោយការវាយប្រហារជាថ្មីរបស់អាមេរិក និងអ៉ីរ៉ង់ (Video inside)

31-08-2026 11:55

(Reuters)៖ តម្លៃប្រេងអន្តរជាតិបានកើនជាង ១ដុល្លារក្នុងមួយបារ៉ែល នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោយសហរដ្ឋអាមេរិកវាយប្រហារកោះមួយរបស់អ៉ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz បង្កឱ្យមានការសងសឹកវិញពីសំណាក់ទីក្រុងតេហេរ៉ង់ ខណៈជម្លោះមជ្ឈិមបូព៌ាអូសបន្លាយពេលចូលដល់ ៦ខែ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent កើន ១,០៨ដុល្លារ ដល់តម្លៃ​ ៨៩,១៨ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate កេីនឡេីង ៩២សេន​ ដល់តម្លៃ ៨៤,៣២ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានបើកការវាយប្រហារលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២គ្រឿងនៅលើកោះ Larak តូចមួយរបស់អ៉ីរ៉ង់។ ជាឆ្លើយតប អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានបាញ់មីស៊ីលបាលិស្ទីគលើមូលដ្ឋានទ័ព King Hussein និង Al Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី។

លោក Tony Sycamore អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយថា «យើងហាក់ដូចជាកំពុងស្ថិតក្នុងដំណាក់កាលនៃការកើនឡើងភាពតានតឹងមួយទៀត។ វានឹងអូសបន្លាយពេលយូរប៉ុណ្ណានោះ គឺមិនអាចកំណត់បានឡើយ។ វាអាចមានរយៈពេលប៉ុន្មានថ្ងៃ ឬអាចរាប់សប្តាហ៍ក៏ថាបាន»