* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់ថានាវាដឹកប្រេងខ្នាតយក្ស១គឿង បើកប៉ះគ្រាប់មីន ពេលព្យាយាមឆ្លងច្រកសមុទ្រ Hormuz (Video inside)

31-08-2026 14:20

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានឱ្យដឹងថា នាវាដឹកប្រេងធំ១គ្រឿង បានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់ នៅពេលវាបានបុកជាមួយ គ្រាប់មីនចំនួន២គ្រាប់ រួចហើយបណ្តាលឱ្យឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

នៅថ្ងៃចន្ទនេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា នាវាដឹកប្រេងខ្នាតធំ១គ្រឿង បានរងការឆាបឆេះ និងត្រូវបានបញ្ឈប់សកម្មភាពទាំងស្រុង បន្ទាប់ពីវាប៉ះទង្គិចជាមួយមីនក្នុងទឹកចំនួន២គ្រាប់ នៅតំបន់ត្រង់ចំណុចភាគខាងត្បូង នៃច្រកសមុទ្រ Hormuz។

ឆ្មាំបដិវត្តន៍បាននិយាយថា នាវាដឹកប្រេងខាងលើ បានព្យាយាមបើកឆ្លងកាត់ផ្លូវទឹកនេះ ដោយរំលោភបទប្បញ្ញត្តិរបស់អ៉ីរ៉ង់។ យ៉ាងណាមិញ IRGC មិនបានបញ្ជាក់អត្តសញ្ញាណរបស់នាវា ឬផ្តល់ព័ត៌មានអំពីនាវិកនៅលើនោះទេ ប៉ុន្តែបានព្រមានថា នាវាផ្សេងទៀតដែលរំលោភគោលការណ៍សន្តិសុខរបស់អ៉ីរ៉ង់ នឹងប្រឈមមុខជាមួយជោគវាសនាដូចគ្នា ហើយបានបញ្ជាក់ថា ការអនុវត្តតាមបទប្បញ្ញត្តិរបស់អ៉ីរ៉ង់ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជាកាតព្វកិច្ច៕