* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឥណ្ឌូណេស៊ី អាមេរិក និងសម្ព័ន្ធមិត្តជាច្រើនទៀត ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ដែលផ្តោតលើការរារាំងទង្វើឈ្លានពាននៅតំបន់អាស៉ីប៉ាស៉ីហ្វិក (Video inside)

31-08-2026 15:29

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តជាង១០ផ្សេងទៀត បានចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំ នាថ្ងៃចន្ទនេះ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងទប់ស្កាត់សកម្មភាពឈ្លានពាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

ឥណ្ឌូណេស៊ី ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត ដែលខ្លួនហៅថា «សេរី និងសកម្ម»។ ប្រទេសនេះ កំពុងព្យាយាមរក្សាទំនាក់ទំនងល្អ ទាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទាំងជាមួយទីក្រុងប៉េកាំង។ ក្នុងខែនេះ ឥណ្ឌូណេស៊ី ទើបតែបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយចិន ដែលតៃវ៉ាន់បានរិះគន់ថាជា «ការបង្កហេតុ»

ឥណ្ឌូណេស៊ី អាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនទៀត បានរួមគ្នាធ្វើសមយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថា «Super Garuda Shield» អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ សមយុទ្ធឆ្នាំនេះ មានទាហានសរុបប្រមាណ ៤៧០០នាក់ មកពីប្រទេសនានា រួមមានដូចជាព្រីតថេន (ចក្រភពអង់គ្លេស) បារាំង និងជប៉ុន។ ការធ្វើលំហាត់យោធា នឹងធ្វើឡើងនៅទីតាំងជាច្រើន រួមទាំងកោះស៊ូម៉ាត្រា និងកោះ Borneo រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ ប្រទេសទីម័រខាងកើត អ៉ីតាលី ថៃ និងប្រទេសផ្សេងទៀត បានបញ្ជូនអ្នកសង្កេតការណ៍ចូលរួម។

មេបញ្ជាយោធាអាមេរិក បាននិយាយថា សមយុទ្ធខាងលើ មានសារសំខាន់ដើម្បីជួយរក្សាឱ្យតំបន់ឥណ្ឌូប៉ាស៉ីហ្វិក មានសុវត្ថិភាព ហើយឥណ្ឌូណស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ លើពិភពលោក មានតួនាទីយ៉ាងសំខាន់ សម្រាប់ស្ថិរភាពក្នុងតំបន់។ កាលពីខែមេសា ឥណ្ឌូណេស៊ី បានលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិក ដល់កម្រិត «ភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់»

ដោយឡែក ក្នុងខែសីហានេះ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិចិន បានធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួន ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងយោធា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងពីរ ក៏នឹងធ្វើសមយុទ្ធយោធារួមហៅថា «Heping Garuda» ផងដែរ ដែលជាសមយុទ្ធធ្វើឡើងជាប្រចាំ និងផ្តោតលើការជួយគាំទ្រផ្នែកមនុស្សធម៌ ការជួយសង្គ្រោះពេលមានមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានចូលជាសមាជិក BRICS ដែលជាក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន កាលពីឆ្នាំ២០២៥ ហើយរួមមានសមាជិកដូចជាចិននិងរុស្ស៉ី។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងថែមទាំងបានចូលជាសមាជិក​ក្រុមប្រឹក្សាសន្តិភាព Board of Peace របស់លោកប្រធានាធិបតីអាមេរិក ផងដែរ៕