* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កូរ៉េខាងជើង ហៅផែនការធ្វើសមយុទ្ធដែនសមុទ្ររវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជាការគំរាមកំហែង (Video inside)

31-08-2026 16:06

(ព្យុងយ៉ាង)៖ តាមរយៈព័ត៌មានលេីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទីក្រុងព្យុងយ៉ាងចាត់ទុកថាផែនការធ្វេីសមយុទ្ធដែនសមុទ្រ រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងខែកញ្ញា គឺជា «ការគំរាមកំហែង» ដល់កូរ៉េខាងជើង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

ប្រទេសសម្ព័ន្ធមិត្តទាំង ៣ នឹងធ្វើសមយុទ្ធមួយឈ្មោះ Freedom Edge ដែលផ្តោតលើកូរ៉េខាងជើង​ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅក្នុងដែនទឹកអន្តរជាតិភាគខាងកើត និងខាងត្បូងនៃកោះ Jeju ប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងសេអ៊ូលនិយាយថា វាជាសមយុទ្ធត្រៀមលក្ខណៈការពារខ្លួន។

ក្រសួងការបរទេសកូរ៉េខាងជើង បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយ KCNA ផែនការធ្វើសមយុទ្ធនោះ ជាការគំរាមកំហែងដល់កូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់។ អ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា ទីក្រុងវ៉ាស៉ីនតោន «កំពុងប្រព្រឹត្តចារកម្មផ្លូវអាកាស និងការញុះញង់យោធាប្រឆាំងកូរ៉េខាងជើងជាបន្តបន្ទាប់»

គួរបញ្ជាក់ថា Freedom Edge បានធ្វេីឡើងដំបូងក្នុងខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងមេដឹកនាំនៃប្រទេសទាំ ង ៣។ សម្រាប់ផែនការធ្វេីនៅក្នុងឆ្នាំនេះ និងការជំទាស់ពីសំណាក់កូរ៉េខាងជើង កើតឡើងនៅពេលដែលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានជំនួបថ្មី ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន៕