* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មូលហេតុដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះមហន្តរាយ​រអិលបាក់ដី​នៅភូមិភាគ​ Xizang ឥឡូវនេះបាន​ស៊ើប​អង្កេត​​ច្បាស់​ហើយ

31-08-2026 17:58

(ប៉េកាំង)៖ អ្នក​សារ​ព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​សន្និសីទសារព័ត៌មាន​ ដែលរៀបចំឡើង​ដោយ​ការិ​យា​ល័យ​ព័ត៌មាននៃរដ្ឋបាល​ប្រជាជន​ភូមិភាគ​ស្វយ័ត ​Xizang ឱ្យ​ដឹង​ថា មូលហេតុដែល​ប​ណ្តា​ល​ឱ្យ​កើត​មាន​គ្រោះមហន្តរាយ​រអិលបាក់ដី​ នៅភូមិភាគ ​Xizang ឥឡូវនេះបានស៊ើប​អង្កេ​ត​ច្បាស់​ហើយ៖ កាលពីម៉ោងប្រហែល១០ និង​៥២នាទី​ព្រឹកថ្ងៃទី២៦ ខែសីហា តាម​ម៉ោ​ង​ក្រុង​ប៉េ​កាំង ផ្ទាំងទឹកកកមួយនៅដែន​នេប៉ាល់ បានបាក់នៅរយៈកម្ពស់​ប្រហែល៥.២​០០​ម៉ែត្រ លំ​ហូរ​កម្ទេច​កម្ទីបានធ្លាក់ចុះយ៉ាងលឿន ដល់ប្រហែល​៤.០០០ម៉ែត្រ ដែល​បង្កើតបាន​ជា​ការរអិល​បាក់​ដី​ដ៏ធំមួយ។  

បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿនប្រហែល២២គីឡូម៉ែត្រ វា​បាន​ទៅ​ដល់​ច្រក​ព្រំដែន​ Gyirong នៃភូមិភាគ​ស្វយ័ត ​Xizang ដែល​មាន​រយៈកម្ពស់​ប្រ​ហែ​ល​១.៨០០ម៉ែត្រ ហើយ​បណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុង​ទំហំ​ប្រហែល​ ០,៧គីឡូ​ម៉ែត្រ​កា​រ៉េ អគារចំនួន២៧​និង​សំណង់​ពាក់ព័ន្ធផ្សេង​ទៀត។

ទ្រង់​ទ្រាយ​ ផលប៉ះពាល់​និង​សភាពការណ៍​រងគ្រោះ​ដែលបណ្តាលមកពីការរអិល​បាក់​ដី​លើ​ក​នេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕

វិទ្យុមិត្តភាពកម្ពុជាចិន