* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន អញ្ជើញចាកចេញពីទីក្រុងប៉េកាំង​ដើម្បីទៅចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រ​ទេស​កៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប

31-08-2026 18:07

(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៣០ ​ខែសីហានេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន បានអញ្ជើញចាកចេញ​ពី​ទី​ក្រុង​ប៉េកាំង​តាមយន្តហោះពិសេស​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​កំពូល​ នៃអង្គការសហ​ប្រ​តិ​បត្តិ​ការ​សៀង​ហៃឆ្នាំ ​២០២៦ ​នៅក្រុង ​Bishkek ​រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន ​ព្រមទាំង​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ី​ស៊ី​ស្ថាននិងអេហ្ស៊ីប ​​តបតាមការអញ្ជើញរបស់​លោក ​Sadyr ​Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​និង​លោក ​Abdel ​Fattah ​El-Sisi ​ប្រធានាធិ​បតី​អេហ្ស៊ីប។

គណៈប្រតិភូដែលអមដំណើរទស្សនកិច្ចលើកនេះ​រួមមាន ​លោកស្រី ​Peng ​Liyuan ​ជា​ភរិយា​របស់លោក ​Xi ​Jinping ​លោក ​Cai ​Qi ​សមាជិក​​អចិន្ត្រៃយ៍ នៃ​ការិយា​ល័យ​នយោបាយ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​ចិន​និងជា​ប្រធានខុទ្ទកាល័យ​គណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន​និង​លោក ​Wang ​Yi ​សមាជិកការិយាល័យ​នយោ​បាយ​នៃ​គណៈ​កម្មាធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិន​ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​ជា​ដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន