* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន

31-08-2026 18:08

(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថានបានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតី​​កៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរ ការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា។​ ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។

លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំនៃស្មារតីសៀងហៃ អង្គការ SCO បានក្លាយទៅជាអង្គការអន្តរជាតិលក្ខណៈតំបន់មួយដែលគ្របដណ្តប់ផ្ទៃដីធំបំផុត​ មានចំនួនប្រជាជនច្រើនបំផុត និងមានកិត្យានុភាពនៅលើពិភពលោក។ ​ជានិច្ចកាល ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន តែងតែអនុវត្តជាក់ស្តែងនូវស្មារតីសៀងហៃ ដោយពួតដៃជា​មួយប្រព័ន្ធផ្សព្វផ្សាយជាតិនៃប្រទេស SCO ដើម្បីរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការ​ ​និងផលិតកម្មវិធីល្អៗមួយចំនួនធំ ដូចជាភាពយន្តឯកសាររឿង «ផ្ទះ» ជាដើម។
ថ្ងៃនេះ យើងនឹងរួមគ្នាប្រកាសសមិទ្ធផលថ្មីៗមួយចំនួនដូជជាភាពយន្តឯកសាររឿង «ការរួមរស់ដោយសុខដុមនីយកម្ម»ជាដើម។

CMG មានឆន្ទៈចាត់ទុកប្រការនេះជាកាលានុវត្តភាពមួយ ដើម្បី​ធ្វើនវានុវត្តន៍នូវទម្រង់ផ្សព្វផ្សាយ និងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារសហប្រតិបត្តិការថែមទៀត​ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៃប្រទេស SCO រួមគ្នាជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិតាមរយៈស្មារតីសៀងហៃ៕

វិទ្យុមិត្តភាពកម្ពុជាចិន