* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តុលាការមជ្ឈត្តកម្មអន្តរជាតិ បង្គាប់ឱ្យឥណ្ឌាគោរពសន្ធិសញ្ញាចែករំលែកទឹកជាមួយប៉ាគីស្ថាន (Video inside)

31-08-2026 19:35

(អាំស្ទែដាំ)៖ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ នៅថ្ងៃចន្ទនេះ​ បានចេញសេចក្តីសម្រេចបង្គាប់ឱ្យប្រទេសឥណ្ឌា ត្រូវតែកម្រិតការសាងសង់រោងចក្រវារីអគ្គិសនីនៅក្នុងតំបន់កាស្មៀរ (Kashmir) និងត្រូវតែគោរពតាមសន្ធិសញ្ញាចែករំលែកទឹកជាមួយប្រទេសប៉ាគីស្ថាន ដែលឥណ្ឌាបានផ្អាកជាឯកតោភាគីដោយសារភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) មួយនេះ បានសង្កត់ធ្ងន់ថា សន្ធិសញ្ញាទឹកទន្លេឥណ្ឌូស (Indus Water Treaty) រវាងប្រទេសទាំងពីរ នៅតែមានសុពលភាពពេញលេញដដែល ដោយសារតែឥណ្ឌាមិនមានហេតុផលត្រឹមត្រូវណាមួយ ក្នុងការបញ្ចប់ ឬផ្អាកកិច្ចព្រមព្រៀងនេះឡើយ។

បន្ថែមពីនេះ តុលាការក៏បានបញ្ជាក់ផងដែរថា អ្នកជំនាញឯករាជ្យមួយរូបដែលត្រូវបានតែងតាំងដោយធនាគារពិភពលោក (World Bank) នឹងធ្វើការវាយតម្លៃ និងសម្រេចនៅត្រឹមខែកក្កដា ឆ្នាំ២០២៧ ថាតើការសាងសង់រោងចក្រវារីអគ្គិសនីនៅក្នុងតំបន់ហិម៉ាឡៃយ៉ា (Himalaya) នេះ គឺស្របទៅនឹងលក្ខខណ្ឌនៃសន្ធិសញ្ញាដែរឬយ៉ាងណា៕