* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា នៅតែចង់ចរចាបញ្ចប់សង្គ្រាម ទោះបីជាមានការបាញ់ប្រហារគ្នាជាថ្មីក៏ដោយ (Video inside)

31-08-2026 20:45

(ឌូបៃ)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគៀន (Masoud Pezeshkian) នៅថ្ងៃចន្ទនេះ​ បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នៅតែបន្តស្វែងរកដំណោះស្រាយតាមរយៈការចរចា ដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រទេសទាំងពីរទើបតែបានបើកការវាយប្រហារដាក់គ្នាជាថ្មី កាលពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចលើកដំបូងចាប់តាំងពីចុងខែកក្កដា និងបានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងជាង ៣,៥ភាគរយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក ប៉េសេសគៀន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​​ បានបង្ហោះវីដេអូកាត់តដោយបញ្ញាសិប្បនិម្មិត (AI) ដែលបង្ហាញពីការកម្ទេចកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានបញ្ជាក់ថា យោធាមិនបានវាយប្រហារលើកោះ Kharg នោះទេ ខណៈមន្ត្រីអ៊ីរ៉ង់បានចាត់ទុកការបង្ហោះរបស់លោក ត្រាំ ថាជា «រឿងគួរឱ្យអស់សំណើច»។

យោងតាមមន្ត្រីអាមេរិក កាលពីថ្ងៃអាទិត្យ កងទ័ពអាមេរិកបានវាយប្រហារលើទីតាំងបាញ់មីស៊ីលចំនួន ២កន្លែង នៅលើកោះ Larak របស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិកចំនួន ២កន្លែង នៅក្នុងប្រទេសហ្សកដានីវិញផងដែរ។ ការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នានេះ កើតឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើទីក្រុងតេហេរ៉ង់ និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈដែលមធ្យោបាយការទូតកំពុងស្ថិតក្នុងភាពជាប់គាំង។

ថ្លែងប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) លោក ប៉េសេសគៀន បានចោទប្រកាន់អាមេរិកថាមិនបានគោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងកន្លងមក។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា៖ «ទោះជាយ៉ាងណា យើងនៅតែព្យាយាមស្វែងរកកិច្ចព្រមព្រៀង និងការយោគយល់គ្នា ព្រោះយើងជឿជាក់ថា ការបន្តសង្គ្រាមមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ទាំងសម្រាប់យើង សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិទាំងមូល។ យើងជឿថា ដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន គឺការសន្ទនា និងកិច្ចសហប្រតិបត្តិការ»៕