* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ គំរាមវាយអ៉ីរ៉ង់ឱ្យទ្រោម បន្ទាប់ពីការវាយប្រហារសងសឹកដាក់គ្នា (Video inside)

01-09-2026 08:47

(ឌូបៃ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានគំរាមថានឹងវាយប្រហារបន្ថែមទៀតលើអ៉ីរ៉ង់ បន្ទាប់ពីផ្ទុះការវាយប្រហារសងសឹកដាក់គ្នាសាជាថ្មីជាលើកដំបូង ក្នុងរយៈពេលមួយខែមកនេះដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះមួយដែលកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម្សិលមិញ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក លើកោះ Larak របស់អ៉ីរ៉ង់ ជាទីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថាខ្លួនបានបើកការវាយប្រហារលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចំនួន ២គ្រឿង ដែលអ៉ីរ៉ង់ប្រើប្រាស់ក្នុងការបាញ់គ្រាប់មីនចូលទៅ ក្នុងតំបន់ច្រកសមុទ្រ Hormuz។ ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនបានបង្ហាញពីចេតនាវិលត្រឡប់ទៅរកការធ្វើសង្រ្គាមទ្រង់ទ្រាយធំនោះទេ តែបានបង្ហាញថាពួកគេបានត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតប ក្នុងករណីមានការវាយប្រហារណាមួយកើតឡើងជាថ្មី។

អ្នកសារព័ត៌មាន Fox News ម្នាក់បានស្រង់សម្ដីរបស់លោក ដូណាល់ ត្រាំ ដែលបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងក្លាបំផុត»។ ក៏ប៉ុន្តែ លោក ត្រាំ នៅឯសេតវិមានក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថាការវាយប្រហារសាជាថ្មីរបស់យោធាអាមេរិក មិនមែនជាការឱ្យសញ្ញានៃការវិលត្រឡប់ទៅរកសង្រ្គាមទ្រង់ទ្រាយធំនោះទេ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោកបាន ច្រានចោលជម្រើសប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់ដែរឬក៏យ៉ាងណា? លោក ត្រាំបានឆ្លើយថាវាមិនមានហេតុផលអ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរឡើយ ពីព្រោះអ៉ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកបំបាក់ដោយយោធា រួចទៅហើយ។

គួរបញ្ជាក់ថា បើតាម Reuters មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បាននិយាយថាការវាយប្រហារសងសឹកដាក់គ្នាជាលើកដំបូងចាប់តាំងពីចុងខែកក្កដាមក បានបង្កការខូចខាតតិចតួច និងមានលក្ខណៈគ្រប់គ្រងការប្រឈមមុខដាក់គ្នា ប៉ុន្តែមន្ត្រីរូបនេះបានព្រមានថាអ៉ីរ៉ង់នឹងឆ្លើយតបវិញឱ្យបានស័ក្តិសមបំផុត ក្នុងករណីមានការវាយប្រហារសាជាថ្មី៕