* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុប ខឹងផង ខកចិត្តផងដែលអាមេរិកអញ្ជើញរុស្ស៉ីចូលរួមកិច្ចប្រជុំ G20 (Video inside)

01-09-2026 09:39

​(Reuters)៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដោយអញ្ជើញរុស្ស៉ីឱ្យចូលរួមកិច្ចប្រជុំនៃបណ្ដាប្រទេស G20 កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈមិនអនុញ្ញាតឱ្យអ្នកកាសែតមួយចំនួនចូលរួមក្នុងកិច្ចប្រជុំនេះបានធ្វើឱ្យក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរមានការខកចិត្ត និងមិនពេញចិត្តជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20​ មានរយៈពេល២ថ្ងៃ រៀបចំឡើងក្នុងទីក្រុង Asheville រដ្ឋ North Carolina សហរដ្ឋអាមេរិក កើតមានឡើងចំពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់។ នៅពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបមានការភ្ញាក់ផ្អើលផង ខកចិត្តផង និងមិនពេញចិត្តជាខ្លាំងដែលបានឃើញរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov មានវត្តមានអង្គុយនៅតុប្រជុំ G20 ហើយនេះជាលើកដំបូងដែលមន្ត្រីរុស្ស៉ីមានវត្តមាន ដោយផ្ទាល់ក្នុងកិច្ចប្រជុំធំបែបនេះចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២។

រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ូឡូញ លោក Andrzej Domanski បានប្រាប់​ Reuters​ ថាលោកមិនសប្បាយចិត្តទាល់តែសោះដែលបានឃើញវត្តមានមន្ត្រីរុស្ស៉ីក្នុងកិច្ចប្រជុំ បើទោះជាលោកទទួលស្គាល់ថាប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 មានសិទ្ធិអញ្ជើញប្រទេសជាភ្ញៀវណាមួយឱ្យចូលរួមក៏ដោយ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil ក៏បានកត់សម្គាល់ដែរថាអឺរ៉ុបបានត្រៀមកញ្ចប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី ប៉ុន្តែវត្តមានរបស់លោក Siluanov នៅឯកិច្ចប្រជុំក្នុងទីក្រុង Asheville គឺជាការឱ្យសញ្ញាដ៏ខកចិត្តមួយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក លើកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មរុស្ស៉ី។

បើតាមក្រសួងហិរញ្ញវត្ថុរុស្ស៉ី លោក Siluanov ក៏បានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោក Bessent ដើម្បីពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌ G20។ ចំណែកមន្ត្រីអាមេរិកម្នាក់បាននិយាយថាការផ្តោតសំខាន់នៃជំនួបទ្វេភាគីនេះគឺផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់អ៊ុយក្រែន៕