* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលលោក ត្រាំ មានគម្រោងចាយ ៤លានដុល្លារលើប្រព័ន្ធផ្សព្វផ្សាយស្ដាំនិយម ក្នុងតំបន់អឺរ៉ុប (Video inside)

01-09-2026 10:09

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគម្រោងចំណាយថវិកា ៤លានដុល្លារដើម្បីជំរុញបណ្ដាប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការស្ដាំនិយមក្នុងតំបន់អឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ថវិកា ២៥លានដុល្លារសម្រាប់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងបុព្វហេតុអភិរក្សនិយមក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

ការផ្ដល់ជំនួយនេះត្រូវបានគេមើលឃើញថាអាចនឹងបង្កហានិភ័យធ្វើឱ្យភាពតានតឹងរវាងរដ្ឋបាលលោក ត្រាំ និងរដ្ឋាភិបាលអឺរ៉ុបមួយចំនួនធំកាន់តែឡើងកម្ដៅ ខណៈមានរដ្ឋាភិបាលអឺរ៉ុបមួយចំនួនបានចោទប្រកាន់រួចទៅហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងលូកលាន់នយោបាយក្នុងស្រុករបស់ពួកគេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងថាក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភា ពីបំណងផ្ដល់ជំនួយខាងលើកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ។

ប្រភពដដែលបានប្រាប់​ Reuters ថាជំនួយ ៣លានដុល្លារនឹងត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីមួយ ដើម្បីចងក្រងឯកសារ និងវិភាគពីការដើរថយក្រោយនៃប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុប ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងរបៀបវារៈច្បាប់មួយចំនួនរបស់សហភាពអឺរ៉ុប។ ចំណែក ជំនួយ ១លានដុល្លារទៀត គឺទុកប្រើដើម្បីបង្កើតសម្ព័ន្ធអ្នកកាសែតឯករាជ្យមួយដែលផ្សាយព័ត៌មានគ្របដណ្ដប់លើបញ្ហាជាច្រើន ក្នុងនោះរួមមានអធិបតេយ្យជាតិ និងសេរីភាពជំនឿក្នុងតំបន់អឺរ៉ុបជាដើម។

គួរបញ្ជាក់ថា Reuters មិនអាចកំណត់បានថាតើអង្គការ ឬក្រុមអ្នកកាសែតណាខ្លះដែលនឹងទទួលបានជំនួយពីរដ្ឋបាលលោក ត្រាំនោះទេ។ ដោយឡែក អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថាជំនួយរបស់ការិយាល័យនយោបាយ សិទ្ធិមនុស្ស និងពលកម្ម ឬហៅកាត់ថា DRL នៃក្រសួងការបរទេសអាមេរិក មិនមានគោលដៅផ្ដល់មូលនិធិដល់គណបក្សនយោបាយឡើយ ហើយថារដ្ឋបាលលោក ត្រាំ នៅតែបន្តប្ដេជ្ញាចិត្តចំពោះការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក ក្នុងនោះរួមទាំងនៅអឺរ៉ុប៕