* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជួបគ្នានៅឯកៀហ្ស៉ីស៉ីស្ថាន លោក ម៉ូឌី ប្រាប់លោក ពូទីន ថាសង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ ដើម្បីមនុស្សជាតិ (Video inside)

01-09-2026 11:12

(Bishkek, Kyrgyzstan)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទសប្តាហ៍នេះថា សង្គ្រាមនៅអ៊ុយក្រែនចាំបាច់ត្រូវតែបញ្ចប់ ដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ហើយថាទីក្រុងញូវដេលី នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

នៅពេលចាប់ផ្តើមជជែកជាមួយលោក លោក ពូទីន ក្នុងទីក្រុង Bishkek នៃប្រទេសកៀហ្ស៉ីស៉ីស្ថាន លោក ម៉ូឌី បានហៅលោក ពូទីន ថា «មិត្តសម្លាញ់» និងបានកោតសរសើរចំពោះទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាមួយការលើកឡើងថាទំនាក់ទំនងនេះ កើតឡើងដោយសារតែការផ្តល់អាទិភាពខ្ពស់ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

លោក ម៉ូឌី ដែលធ្លាប់លើកឡើងថាលោកចង់ឃើញដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន បានគូសបញ្ជាក់ថា «សង្រ្គាមដែលបន្តរាល់ថ្ងៃ គឺស្មើនឹងការណ៍ធ្វើឱ្យមនុស្សជាតិថយក្រោយមួយជំហាន។ យើងចាំបាច់ត្រូវផ្លាស់ប្តូរពីសង្គ្រាមគ្មានទីបញ្ចប់ ទៅរកការបញ្ចប់ និងបញ្ឈប់អរិភាព ហើយយើងចាំបាច់ត្រូវដើរទៅក្នុងទិសដៅនេះយ៉ាងពិតប្រាកដ»។ លោក ពូទីន បានឆ្លើយតបវិញយ៉ាងដូច្នេះថា «សូមអរគុណយ៉ាងខ្លាំង លោកនាយករដ្ឋមន្ត្រី។ យើងកំពុងបន្តដំណើរទៅមុខតាមផ្លូវនេះហើយ»។

គួរបញ្ជាក់ថា ឥណ្ឌា រួមជាមួយចិន គឺជាម៉ូយទិញប្រេងធំបំផុតរបស់រុស្ស៉ី ដែលបានជួយឱ្យមូស្គូបំពេញខ្ទង់ថវិការបស់ខ្លួន ចាប់តាំងពីពេលបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ហើយបានរងនូវការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយពីបណ្តាប្រទេសលោកខាងលិច៕