* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចារកម្មកូរ៉េខាងត្បូង៖ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ទំនងអាចកើតឡើង «គ្រប់ពេលវេលា» (Video inside)

01-09-2026 13:29

(សេអ៊ូល)៖ ផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយរូប នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងកើតឡើង «គ្រប់ពេលវេលា» ស្របពេលដែលមានសញ្ញាបង្ហាញថា ប្រទេសទាំងពីរហាក់មានការសន្ទនាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សមាជិកសភាកូរ៉េខាងត្បូង លោក Youn Kun-young បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក មានការវិភាគថា រឿងនេះគួរតែត្រូវចាត់ទុក អាចកើតឡើងទៅបានគ្រប់ពេលវេលា»។ លោកបាននិយាយបែបនេះ ដោយយោងតាមការរបាយការណ៍របស់ ទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS)។ សមាជិកសភារូបនេះ បានបន្ថែមថា «ទោះបីមិនទាន់មានការបង្ហាញភស្តុតាង អំពីការធ្វើទំនាក់ទំនងគ្នាជាក់ស្តែង រវាងភាគីទាំងពីរក៏ដោយ វាហាក់មានសញ្ញាលេចឡើងនៃការសន្ទនា»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានលើកឡើងពីលទ្ធភាពបើកជំនួបជាថ្មី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងភាគច្រើន នៅតែរក្សាភាពស្ងៀមស្ងាត់ជាសាធារណៈ ចំពោះគោលបំណងនេះ។

ដោយឡែក សមយុទ្ធដែនសមុទ្រ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបង្កឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានចេញមុខរិះគន់ថា សមយុទ្ធនេះ «បង្កការគំរាមកំហែង» ចំពោះប្រទេសខ្លួន ក៏ដូចជាប្រទេសដទៃទៀត នៅក្នុងតំបន់៕