* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានាធិបតីអ៉ីរ៉ង់៖ ទីក្រុងតេហេរ៉ង់នឹងធ្វើដូចគ្នាភ្លាមៗ បើអាមេរិកត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងខែមិថុនាវិញ (Video inside)

01-09-2026 15:02

(ប៊ីស្កេក)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ថា ទីក្រុងតេហេរ៉ង់នឹងធ្វើដូចគ្នាភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិក វិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀង សម្រេចបានកាលពីក្នុងខែមិថុនា ដែលមានគោលដៅឆ្ពោះទៅបិទបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសហរដ្ឋអាមេរិកវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុស្សរណៈនៃការយោគយល់គ្នាវិញនោះ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងឆ្លើយតបដោយធ្វើដូចគ្នាភ្លាមៗ»។ លោក Pezeshkian បានថ្លែងយ៉ាងដូច្នេះ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។

អនុស្សរណៈនៃការយោគយល់ខាងលើ មានគោលដៅបិទបញ្ចប់ការប្រឈមមុខដាក់គ្នា អស់រយៈពេលជាច្រើនខែរវាងតេហេរ៉ង់ និងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើម កាលពីចុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក បានរួមដៃនឹងអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់ និងសម្លាប់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei។ កិច្ចព្រមព្រៀងនោះ ក្រោយមក បានដួលរលំទៅវិញ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Pezeshkian ធ្វើឡើង ខណៈដែលច្រកសមុទ្រ Hormuz នៅតែជាចំណុចវិវាទចម្បងបំផុត រវាងអ៉ីរ៉ង់និងអាមេរិក។ ប្រទេសទាំងពីរ បានចាប់ផ្តើមវាយប្រហារដាក់គ្នាឡើងវិញ កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា បន្ទាប់ពីមានភាពស្ងប់ស្ងាត់ អស់រយៈពេលប្រមាណជាងមួយខែ។

មកទល់ពេលនេះ ទីក្រុងតេហេរ៉ង់នៅតែរក្សាការបិទខ្ទប់ច្រកសមុទ្រ Hormuz ហើយបាននិយាយថា ខ្លួននឹងវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្ត ក្រោមកិច្ចព្រមព្រៀងវិញ ដែលក្នុងនោះរួមមានទាំងការបើកច្រក Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិក ព្រមធ្វើដូចគ្នា។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក ត្រូវតែវិលត្រឡប់ទៅបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងអនុវត្តអ្វីដែលប្រធានាធិបតីរបស់នៃប្រទេសទាំងពីរ បានចុះហត្ថលេខាក្រោមកិច្ចព្រមព្រៀងនេះ»។ លោកបានបន្ថែមថា «ក្នុងករណីនោះ អ្វីៗទាំងអស់នឹងអាចត្រូវនាំត្រឡប់ទៅរក គន្លងផ្លូវត្រឹមត្រូវវិញ»៕