* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping​ ជួបសន្ទនា​ជា​មួយ​លោក​ Sadyr Japarov​ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

01-09-2026 17:11

(ប៉េកាំង)៖ ព្រឹកថ្ងៃទី​៣១ ខែសីហា ​លោក Sadyr Japarov​ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​បាន​ជួបពិភាក្សា​ជា​មួយ​​លោកXi Jinping​ប្រធានរដ្ឋ​ចិន​នៅក្រុង Bishkek ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។ លោក​ Xi Jinping បាន​លើកឡើងថា​ ​ក្រោម​ការណែនាំរួម​របស់យើង ​ទំនាក់ទំនងរវាង​ចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍ​បែប​លោតផ្លោះ ​​កិច្ចសហប្រតិបត្តិការ​បាន​រីកចម្រើន ​ក្នុង​​គ្រប់​វិស័យ ដែល​រួមចំណែក​យ៉ាង​ប្រាកដប្រជា​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេសទាំងពីរ ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ ព្រមទាំង​ជំរុញ​សន្តិភាព ស្ថិរភាព​និងវិបុលភាពក្នុងតំបន់។

លោក ​Xi Jinping​ ប្រធានរដ្ឋ​ចិន​បាន​សង្កត់ធ្ងន់ថា ​ការទំនុកចិត្ត​ខាង​នយោបាយ​​កម្រិតខ្ពស់ ​និងការគាំទ្រគ្នាទៅវិញទៅមក​យ៉ាងរឹងមាំ ​គឺជាការធានា​ដ៏​សំខាន់​សម្រាប់ការអភិវឌ្ឍ ​ប្រកបដោយស្ថិរភាព​និងយូរអង្វែង​ នៃ​ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន។ការចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាងចិន​និងកៀហ្ស៊ីស៊ីស្ថាន​ នឹង​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​ផ្នែកច្បាប់​ដ៏​សំខាន់​ សម្រាប់​មិត្តភាពគ្រប់​ជំនាន់​​និង​ការ​គាំទ្រគ្នាទៅវិញទៅមក យ៉ាងរឹងមាំ​រវាង​ប្រទេសទាំងពីរ។ប្រទេសចិន​មានឆន្ទៈ​ប្រកៀកស្មា​គ្នា ជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បី​បង្កើន​ការ​តភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​បទពិសោធ ក្នុង​វិស័យ​អភិបាលកិច្ច​មាន​ភាព​ស៊ីជម្រៅ ​ដើម្បី​កសាង​​សមិទ្ធផល​សហប្រតិបត្តិការជាក់ស្តែង កាន់តែ​ច្រើន​និង​ជំរុញ​ការ​កសាង​សហគមន៍ជោគ​​វាសនា​រួម ​រវាង​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​មាន​ភាព​កាន់​តែស៊ីជម្រៅ​និង​ប្រាកដប្រជា។

ជា​ការ​ឆ្លើយតប​ ​លោក​ Sadyr Japarov​ បាន​លើកឡើងថា​ ​ដំណើរទស្សនកិច្ច​របស់​លោក Xi Jinping​ បាន​បង្ហាញបន្ថែមទៀត​អំពី​មិត្តភាព​ដ៏ជ្រាលជ្រៅ​ និង​ការទំនុកចិត្ត​ខាងនយោបាយ​​កម្រិតខ្ពស់ ​រវាង​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និង​ចិន ​ហើយ​គឺ​ជា​និមិត្តសញ្ញា​ដ៏សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី។​ ការចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​ រវាង​កៀហ្ស៊ីស៊ីស្ថាន​និង​ចិន ​នឹងត្រួសត្រាយ​អនាគត​កាន់តែ​ទូលំទូលាយ​សម្រាប់​ទំនាក់ទំនងទ្វេភាគី។

បន្ទាប់​ពី​កិច្ចជំនួប ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ បានចុះហត្ថលេខា​លើ ​«សេចក្តីប្រកាស​រួម​រវាង​សាធារណរដ្ឋប្រជាមានិតចិន​និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន​​ ស្តីពី​ការ​អភិវឌ្ឍ​ទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ ​ក្នុង​យុគ​សម័យ​ថ្មី​នៃ​ការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​» និង «​សន្ធិសញ្ញា​ស្តីពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព ​និង​សុខដុមរមនា​ជា​អចិន្ត្រៃយ៍​រវាង​សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋ​កៀសហ្ស៊ីស៊ីស្ថាន»៕

វិទ្យុមិត្តភាពកម្ពុជាចិន