* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅអេហ្ស៉ីប ស្របពេលអាមេរិកព្រមានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងជាមួយអ៉ីរ៉ង់ (Video inside)

01-09-2026 22:53

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) គ្រោងនឹងធ្វើដំណើរទៅដល់ប្រទេសអេហ្ស៉ីប នៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងហិរញ្ញវត្ថុជាមួយប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

សង្គ្រាមរាប់ខែនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរុញច្រានតំបន់ពាណិជ្ជកម្មដ៏សំខាន់នេះឱ្យធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោនបានព្រមានពង្រីកទណ្ឌកម្មប្រឆាំងនឹងដៃគូ និងអ្នកគាំទ្ររបស់ទីក្រុងតេហេរ៉ង់ ដែលអាចនឹងប៉ះពាល់ដល់ធនាគាររបស់អេហ្ស៉ីប និងចិន។

អ្នកវិភាគនយោបាយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ធ្វើឡើងចំពេលដែលផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមអាមេរិក-អ៉ីរ៉ង់។ ប្រទេសចិន ដែលជាអ្នកទិញប្រេងធំជាងគេមួយរបស់

អ៉ីរ៉ង់ បានបង្ហាញជំហរជាភាគីអព្យាក្រឹត និងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់យូរអង្វែង ខណៈដែលអេហ្ស៉ីប គឺជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងអ៉ីស្រាអែល និងក្រុមប៉ាឡេស្ទីន។

លោក Gamal Salama សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Suez ប្រទេសអេហ្ស៉ីប បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិនមើលឃើញទីក្រុងគែរ ជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់មួយ» ដោយសារទំនាក់ទំនងរបស់អេហ្ស៉ីបជាមួយទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសក្នុងតំបន់ នឹងផ្តល់ឱ្យទីក្រុងប៉េកាំងនូវច្រកចូលនយោបាយ និងឥទ្ធិពលការទូតកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ទាំងប្រទេសចិន និងអេហ្ស៉ីប សុទ្ធតែប្រកាន់ជំហរគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលជាផ្នែកមួយនៃដំណោះស្រាយរដ្ឋពីរ (Two-State Solution) ដើម្បីនាំមកនូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់៕