* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សេលេនស្គី ព្រមានក្រុមហ៊ុនអាកាសចរណ៍នានា ថាដែនអាកាសប្រទេសរុស្ស៊ីមិនមានសុវត្ថិភាពឡើយ ដោយសារដ្រូនរបស់អ៊ុយក្រែន (Video inside)

02-09-2026 14:09

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បានព្រមានថា យន្តហោះដ្រូនរបស់អ៊ុយក្រែន នឹងធ្វើឱ្យដែនអាកាសរបស់រុស្ស៊ី មិនមានសុវត្ថិភាពទាំងស្រុង ដរាបណាសង្រ្គាមនៅតែបន្ត ខណៈការលើកឡើងនេះបានធ្វើឱ្យមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចោទប្រកាន់អ៊ុយក្រែនថា កំពុងប្រព្រឹត្តអំពើភេរវកម្មដោយរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងសុន្ទរកថាប្រចាំនាពេលយប់ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ យើងចង់ព្រមាន ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី រួមជាមួយក្រុមហ៊ុនធានារ៉ាប់រងនានា និងអ្នកគ្រប់គ្នាដែលនៅតែប្រើអាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ីថា ដែនអាកាសរុស្ស៊ីកំពុងលែងមានសុត្ថិភាពទាំងស្រុង»។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនមិនមានបំណងគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិល ឬយន្តហោះដឹកអ្នកដំណើរស៊ីវិលណាមួយឡើយ។ ប៉ុន្តែវានឹងមានយន្តហោះដ្រូនជាច្រើន នៅលើដែនអាកាសរុស្ស៊ី ក្នុងកម្រិតមួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវតែគិតគូរពិចារណា។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «ដែនអាកាសដែលពោរពេញដោយដ្រូន មិនមែនជាកន្លែងសម្រាប់អាកាសចរណ៍ស៊ីវិលទេ» ហើយថា «ដែនអាកាសលើប្រទេសរុស្ស៊ីបច្ចុប្បន្ន គឺសម្រាប់ដ្រូន... ដរាបណាសង្គ្រាមនៅតែបន្ត»។

គួរបញ្ជាក់ថា ចរាចរណ៍ផ្លូវអាកាសនៅតាមអាកាសយានដ្ឋានរុស្ស៊ី ត្រូវបានរំខានជាបន្តបន្ទាប់ដោយសារ ការហោះសំដៅទៅរកដោយយន្តហោះដ្រូនអ៊ុយក្រែន ហើយចំនួនរបស់ពួកវា បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែខ្លាំង ស្របពេលកិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែជាប់គាំង ខណៈសង្រ្គាមបានអូសបន្លាយប្រមាណជា៤ឆ្នាំកន្លះមកហើយ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ឆ្លើយតបការព្រមានរបស់លោក ហ្សេលេនស្គី លោក ពូទីន បានចាត់ទុកវាជាការប្រកាសអំពើភេរវកម្មដោយរដ្ឋ។ ក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយដូច្នេះថា «ពួកគេកំពុងស្នើឱ្យយើងបន្តការចរចាឡើងវិញ... ប៉ុន្តែអ្នកមិនអាចចរចាជាមួយពួកភេរវករដាច់ខាត»៕