* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Lai Ching-te ថាកញ្ចប់ថវិកាការពារជាតិធំបំផុតសម្រាប់ឆ្នាំ២០២៧​ ឆ្លុះបញ្ចាំងពីការប្តេជ្ញាដើម្បីការពារតៃវ៉ាន់ (Video inside)

02-09-2026 15:25

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ថាផែនការរបស់តៃវ៉ាន់ ដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដល់លើស ១ទ្រីលានដុល្លារតៃវ៉ាន់ (ប្រហែល ៣១,៤៧ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង ឆ្លុះបញ្ចាំងឱ្យសហគមន៍អន្តរជាតិឃើញថា តៃវ៉ាន់មានការប្តេជ្ញាចិត្ត ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមមន្ត្រីយោធាក្នុងឱកាសទិវាកងទ័ពតៃវ៉ាន់ លោក Lai បាននិយាយថា ការត្រៀមខ្លួនបានល្អប្រសើរ នឹងនាំមកនូវសន្តិសុខកាន់តែរឹងមាំ។ លោកបានលើកឡើងដូច្នេះថា «មានតែតាមរយៈការបង្កើនសមត្ថភាពការពារជាតិ និងអំណាចរារាំងជាបន្តបន្ទាប់ប៉ុណ្ណោះ ទើបសន្តិសុខជាតិនិងសន្តិភាពក្នុងតំបន់ អាចត្រូវធានាបានកាន់តែប្រសើរ»

លោក Lai បានបន្ថែមថា ថវិកាការពារជាតិដែលត្រូវបានស្នើសម្រាប់ឆ្នាំក្រោយ «បង្ហាញដល់សហគមន៍អន្តរជាតិ នូវការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន»។ មេដឹកនាំតៃវ៉ាន់រូបនេះបន្ថែមថា រដ្ឋាភិបាលនឹងបន្តអនុវត្ត គោលនយោបាយពឹងផ្អែកលើខ្លួនឯងក្នុងវិស័យការពារជាតិ អភិវឌ្ឍវិស័យឧស្សាហកម្មយោធា បញ្ញាសិប្បនិម្មិត (AI) និងយានគ្មានមនុស្សបើក ព្រមទាំងបង្កើនសមត្ថភាពជារួមរបស់តៃវ៉ាន់ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនាពេលអនាគត។

ដោយឡែក នៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានរិះគន់លោក Lai និងរដ្ឋបាលរបស់លោកថា កំពុងដុតបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នា និងគំនិតប្រឆាំងស្អប់គ្នារវាងត្រើយទាំងសងខាង​នៃច្រកសមុទ្រតៃវ៉ាន់ ហើយទន្ទឹមគ្នានោះ កំពុងចំណាយយ៉ាងខ្ជះខ្ជាយ នូវលុយកាក់ដែលប្រជាជនរកបានដោយលំបាក»។

អ្នកនាំពាក្យខាងលើ គឺលោកស្រី Zhang Han បាននិយាយក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ការប៉ុនប៉ងរបស់លោក Lai ដើម្បីប្រើកម្លាំងប្រឆាំងនឹងកិច្ចប្រឹងប្រែងបង្រួបបង្រួមគ្នា គឺគ្រាន់តែជាការប៉ាន់ស្មានខុសអំពីកម្លាំងរបស់ខ្លួនប៉ុណ្ណោះ ដែលនឹងនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនតៃវ៉ាន់។ លោកស្រី Zhang បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺមិនអាចរង្គោះរង្គើបានឡើយ។ ដោយឡែក លោក Lai Ching-te ប្រកាន់ជំហរយ៉ាងមុតមាំថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចមានសិទ្ធិសម្រេចអំពីអនាគតរបស់តៃវ៉ាន់៕