* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ប្រធានរដ្ឋ​ចិន ​អញ្ជើញ​ចូលរួមកិច្ចប្រជុំ «អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​+» និង​ថ្លែងសុន្ទរកថាគន្លឹះ

02-09-2026 16:59

(ប៉េកាំង)៖ នារសៀលថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន​បាន​អញ្ជើញចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ "អង្គការសហប្រតិបត្តិការសៀងហៃ+" នៅទីក្រុងប៊ីស្គេក ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះក្រោមចំណងជើង​ថា​ 《រួមគ្នាផ្តួចផ្តើម​កសាង ពិភពលោកពហុប៉ូលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ ដើម្បីសម្រេចបាននូវ​អភិបាលកិច្ច​សកល​ប្រកបដោយយុត្តិធម៌ និងសមហេតុផល》។

លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំលើក​នេះ​បាន​ផ្តោតសំខាន់ទៅ​លើ​ការ​ពង្រឹង​តួនាទី​របស់អង្គការសហប្រជាជាតិ និងកសាងពិភពលោកពហុប៉ូល ដែល​បង្ហាញ ឱ្យ ឃើញ​ពីការទទួលខុសត្រូវ​ក្នុង​យុគសម័យរបស់ អង្គការសហប្រតិបត្តិការសៀងហៃ ក្នុង​ការ​កែទម្រង់និងកែលម្អអភិបាលកិច្ចសកល ។ សហគមន៍អន្តរជាតិគួរតែប្រមូល​គំនិត ឯកភាពរួម​ ដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវមួយដែលអាចអនុវត្ត​ជាក់ស្តែង​បាននិង​ស្រប​តាម​និន្នាការ​ប្រវត្តិសាស្ត្រ​។​

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុង​នាម​ជាប្រ​ទេស​ធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានផ្តួចផ្តើម យ៉ាងសកម្មនូវការ​កសាងពិភពលោកពហុប៉ូល ប្រកបដោយ​សមភាព​​និង​មាន​សណ្តាប់​ធ្នាប់​។ ដោយក្នុងនោះ សមភាពនៃអធិបតេយ្យភាពនិង​ការ​គោរពគ្នាទៅវិញទៅមក ​គឺជា​គោលការណ៍មូលដ្ឋាន​​​ ការអភិវឌ្ឍប្រកបដោយ​តុល្យភាព​និងរបៀបរៀបរយ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​គ្រប់​គ្រង​តាម​ច្បាប់​ ​គឺ​ជាតម្រូវការដ៏​ចាំបាច់។ ពហុភាគីនិយម និងការសន្ទនាគ្នា​ ​គឺជាមធ្យោបាយ​ដ៏សំខាន់​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅវិញទៅមក ហើយ​កិច្ចសហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ ​ ការផ្តល់​ផលប្រយោជន៍​ជាទូទៅនិង​ការ​​អភិវឌ្ឍប្រកប​ដោយ​បរិយាបន្ន គឺជាទិសដៅនៃ​ការអភិវឌ្ឍ ​។

លោក Xi Jinping ​​បាន​លើកសំណើ​​ចំនួន ៣ ចំណុ​ច ​ដើម្បីជំរុញ​ឱ្យ​អង្គការ​សហប្រតិបត្តិការសៀងហៃ(SCO) ដើរតួនាទី​កាន់តែល្អប្រសើរ។ ទី១ ជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៅអឺរ៉ាស៊ី​ដោយផ្អែកលើ"កម្លាំងអង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)"។ ទី២ ជំរុញការអភិវឌ្ឍនិងការរីកចម្រើននៃប្រទេសសកលខាងត្បូងដោយផ្អែកលើ " តម្រិះ​ប្រាជ្ញានៃ​អង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)"។ ទី៣ ដឹកនាំការធ្វើ​កំណែទម្រង់និងកែលម្អអភិបាលកិច្ចសកលដោយ ផ្អែកលើ"សកម្មភាពអង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)"៕

វិទ្យុមិត្តភាពកម្ពុជាចិន