* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាមេរិក គ្រោងកំណត់គោលដៅលើក្រុមហ៊ុនអាកាសចរណ៍ និងទ្រព្យសកម្មឌីជីថល ក្នុងយុទ្ធនាការគាបសង្កត់សេដ្ឋកិច្ចអ៉ីរ៉ង់

02-09-2026 19:42

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានថ្លែងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនអាកាសចរណ៍ វិស័យនាវាចរណ៍ និងទ្រព្យសកម្មឌីជីថល (Digital Assets) អាចនឹងក្លាយជាគោលដៅបន្ទាប់ ស្របពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីគាបសង្កត់សេដ្ឋកិច្ចរបស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បន្ទាប់ពីកិច្ចប្រជុំ G20 នៅរដ្ឋ North Carolina លោក Bessent បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ «គ្រប់ភាគីទាំងអស់» កុំឱ្យផ្តល់ការគាំទ្រដល់ទីក្រុងតេហេរ៉ង់ ដែលការណ៍នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការគាំទ្រដល់អ៉ីរ៉ង់។ លោកបានគូសបញ្ជាក់ដូច្នេះថា «សាររបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នា គឺត្រូវនៅឱ្យឆ្ងាយ។ យើងទាំងអស់គ្នាសុទ្ធតែចង់ឱ្យជម្លោះនេះបញ្ចប់ ហើយមធ្យោបាយលឿនបំផុតដើម្បីបញ្ចប់ជម្លោះ គឺគ្មាននរណាម្នាក់ផ្តល់ការគាំទ្រណាមួយដល់របបនេះឡើយ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋបាលអាមេរិកក៏អាចនឹងកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនជួលយន្តហោះ (Airline Leasing Companies) ផងដែរ ហើយទណ្ឌកម្មបន្ថែមទៀតលើវិស័យធនាគាររបស់អ៉ីរ៉ង់ អាចនឹងត្រូវប្រកាសឡើងនៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំងក្លាបំផុតលើប្រទេសអ៉ីរ៉ង់ ដើម្បីកាត់ផ្តាច់រាល់ប្រភពចំណូល និងការគាំទ្រពីអន្តរជាតិ ស្របពេលដែលជម្លោះយោធានៅតែបន្តអូសបន្លាយនៅក្នុងតំបន់មជ្ឈិមបូព៌ា៕