* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល៖ អ៉ីស្រាអែលត្រៀមផែនការបណ្តេញប្រជាជនហ្គាហ្សា ប្រសិនបើមានការយល់ព្រមពីអាមេរិក

02-09-2026 22:38

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានថ្លែងនៅថ្ងៃពុធនេះថា អ៉ីស្រាអែលបានរៀបចំផែនការរួចជាស្រេចក្នុងការជម្លៀស និងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាតាមផ្លូវសមុទ្រ និងផ្លូវអាកាស ប៉ុន្តែកំពុងរង់ចាំការយល់ព្រម​ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

លោក Katz បានគូសបញ្ជាក់ថា គ្មានដំណោះស្រាយពិតប្រាកដសម្រាប់ហ្គាហ្សាដោយគ្មានការធ្វើចំណាកស្រុកនេះឡើយ ហើយផែនការនេះមិនត្រូវបានលុបចោលនោះទេ ប៉ុន្តែគ្រាន់តែត្រូវបង្កកបណ្តោះអាសន្នប៉ុណ្ណោះ។ លោកបានបន្ថែមថា អ៉ីស្រាអែលនឹងទទួលបានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ប្រសិនបើក្រុមហាម៉ាសមិនគោរពតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងបទឈប់បាញ់។

គួរបញ្ជាក់ថា ការបង្ខំឱ្យជនស៊ីវិលផ្លាស់ទីលំនៅចេញពីទឹកដីកាន់កាប់ ត្រូវបានចាត់ទុកជា «ឧក្រិដ្ឋកម្មសង្គ្រាម» ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ខណៈដែលប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅហ្គាហ្សាតាំងពីឆ្នាំ២០២៣ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនកើនលើស ៧៣,០០០នាក់រួចទៅហើយ៕