* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អូស្ត្រាលី-សហរដ្ឋអាមេរិក នឹងជំរុញទំនាក់ទំនងការពារជាតិ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ប៉ាស៊ីហ្វិក (Video inside)

03-09-2026 10:44

(Reuters)៖ អូស្ត្រាលី និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាថានឹងជំរុញទំនាក់ទំនងការពារជាតិដែលអាចនឹងនាំទៅរកការពង្រីកវត្តមានយោធាអាមេរិកក្នុងប្រទេសអូស្ត្រាលី ខណៈពង្រឹងសមត្ថភាពកំញើញ នៅទូទាំងតំបន់ប៉ាស៊ីហ្វិកជាទីដែលចិនបាន និងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់ក្រុមអ្នកសារព័ត៌មានថាវត្តមានយោធាអាមេរិកក្នុងប្រទេសអូស្ត្រាលីកំពុងរីកធំ ហើយបន្តរីកធំលើគ្រប់វិស័យ។ លោក Marles ​មិនបានបញ្ជាក់ឱ្យច្បាស់ថាតើការកើនឡើងកិច្ចសហប្រតិបត្តិការនេះ គឺមានន័យថានឹងជាការបង្កើនវត្តមានកងទ័ពអាមេរិកឈរជើងក្នុងប្រទេសអូស្ត្រាលី ឬក៏យ៉ាងណានោះទេ? ប៉ុន្តែបាននិយាយថាព័ត៌មានលម្អិតអាចនឹងត្រូវបានបញ្ជាក់នៅឯកិច្ចប្រជុំនៅពេលខាងមុខរវាង រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងអាមេរិក អាចនៅចុងឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា U.S.–Australia Force Posture Initiatives ជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យកងកម្លាំងយោធាអាមេរិកបណ្ដុះបណ្ដាល និងស្ដុកទុកបរិក្ខារយោធានៅក្នុងប្រទេសអូស្ត្រាលី ព្រមាទាំង ប្ដូរវេនការដាក់ពង្រាយយន្ដហោះយោធា និងការគាំទ្រផ្នែកភស្តុភារសម្រាប់នាវាចម្បាំងអាមេរិក។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងអូស្ត្រាលីក៏មានរួមបញ្ចូលផងដែរនៅក្នុងកិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងព្រីតថែន៕