* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្មធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត​» (ភាសាអារ៉ាប់) ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មាន​សំខាន់ៗ​របស់​​អេហ្ស៊ីប

03-09-2026 17:15

(ប៉េកាំង)៖ ថ្ងៃទី ១​ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយនៃកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត​» (ភាសាអារ៉ាប់) ដែលផលិតដោយអគ្គស្ថាននីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធឡើងនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប។

លោក Abdel Fattah El-Sisi​ ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតសាទរការចាក់ផ្សាយកម្មវិធីនេះដោយលើកឡើងថា ជាង ១០ ឆ្នាំកន្លងមក ខ្ញុំ និងលោកប្រធានរដ្ឋ Xi Jinping បានពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹង និងពង្រីកមិត្តភាពអេហ្ស៊ីប-ចិនឥតឈប់ឈរ។ រំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនលើកនេះ អាចចាប់ផ្តើមដំណាក់កាលថ្មី សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ប្រទេសយើងទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យកាន់តែច្រើន។ រំពឹងទុកថា ប្រទេសយើងទាំងពីរអាចបន្តវេនមិត្តភាពដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការ ដែលបានបន្តមករាប់សិបឆ្នាំមកហើយ ដើម្បីនាំមកនូវ​វិបុលភាព និងវឌ្ឍនភាពកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជានាំមកនូវការអភិវឌ្ឍ និងសន្តិភាពដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន