* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ពូទីន លើកឡើងពីឱកាសនៃកិច្ចព្រមព្រៀងសន្តិភាព ខណៈអ៊ុយក្រែនមើលឃើញពី «កម្លាំងចលករថ្មី» (Video inside)

03-09-2026 20:49

(វ្ល៉ាឌីវ៉ូស្តុក)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មានឱកាសក្នុងការឈានទៅដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងកៀវបានលើកឡើងថា ខ្លួនរំពឹងថានឹងមាន «កម្លាំងចលករថ្មី» នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ លោក ពូទីន បានគូសបញ្ជាក់ថា ប្រទេសមហាអំណាចរួមទាំងសហរដ្ឋអាមេរិក និងចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ដំណោះស្រាយសន្តិភាព ប៉ុន្តែបញ្ហានេះត្រូវតែសម្រេចដោយប្រទេសដែលពាក់ព័ន្ធផ្ទាល់ គឺរុស្ស៉ី និងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ក៏បានបង្ហាញក្តីរំពឹងលើការវិលត្រឡប់មកវិញនៃចលនាការទូត និងនយោបាយយ៉ាងសកម្មនៅតាមបណ្តារដ្ឋធានីនានាជុំវិញពិភពលោកផងដែរ។

គួរបញ្ជាក់ថា នេះគឺជាការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមដ៏កម្រមួយពីភាគីជម្លោះទាំងពីរ បន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមនៅអឺរ៉ុបបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំកន្លះមកនេះ ខណៈកិច្ចចរចាសន្តិភាពចុងក្រោយបំផុតដែលសម្របសម្រួលដោយអាមេរិក ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈកន្លងទៅ៕