* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ន័រវែស រឹបអូសកប៉ាល់រុស្ស៉ីមួយគ្រឿង ដើម្បីអនុវត្តសេចក្តីសម្រេចផ្តល់សំណង ៤.២ពាន់លានដុល្លារ ដល់ក្រុមហ៊ុនថាមពលអ៊ុយក្រែន (Video inside)

03-09-2026 21:21

(អូស្លូ)៖ អាជ្ញាធរន័រវែសបានសម្រេចរឹបអូសកប៉ាល់រុស្ស៉ីមួយគ្រឿងនៅតំបន់អាក់ទិក ដើម្បីអនុវត្តតាមសេចក្តីសម្រេចផ្តល់សំណងចំនួន ៤.២២ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន Naftogaz ជុំវិញការដែលរុស្ស៉ីបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ នៅពេលកាត់បញ្ចូលតំបន់គ្រីមៀ (Crimea) ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមក្រុមហ៊ុនមេធាវីអាមេរិក Covington ដែលតំណាងឱ្យក្រុមហ៊ុន Naftogaz កប៉ាល់រុស្ស៉ីដែលត្រូវបានរឹបអូសនោះមានឈ្មោះថា «Professor Molchanov» ដោយត្រូវបានឃាត់ទុកនៅក្បែរប្រជុំកោះ Svalbard នៃតំបន់អាក់ទិករបស់ប្រទេសន័រវែស។ ការិយាល័យអភិបាលប្រជុំកោះ Svalbard បានបញ្ជាក់ថាកប៉ាល់នេះនឹងត្រូវឃាត់ទុកនៅទីនោះជាបណ្តោះអាសន្ន ដោយអាជ្ញាធរនឹងសហការជាមួយក្រុមហ៊ុន Trust Arktikugol ដើម្បីធានាការផ្គត់ផ្គង់ និងការថែទាំដល់ក្រុមនាវិក ព្រមទាំងអ្នកដំណើរនៅលើកប៉ាល់។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសន័រវែស លោក Nikolai Korchunov បានប្រកាសថា ទីក្រុងមូស្គូនឹងស្វែងរកការដោះលែងកប៉ាល់នេះតាមផ្លូវច្បាប់ ដោយបានសង្កត់ធ្ងន់ថា «យើងទទូចឱ្យមានការដោះលែងកប៉ាល់នេះជាបន្ទាន់ និងធានាសុវត្ថិភាពដល់អ្នកដំណើរ ព្រមទាំងក្រុមនាវិកនៅលើនោះ»៕