* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ ព្រមានអាមេរិកជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ជួរភ្នំយុទ្ធសាស្ត្ររបស់ហេសបូឡាហ៍ នៅភាគខាងត្បូងលីបង់ (Video inside)

03-09-2026 22:21

(បៃរូត)៖ ប្រទេសអ៉ីរ៉ង់បានចេញសារព្រមានទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងឆ្លើយតបវិញដោយកម្លាំងយោធាយ៉ាងចាស់ដៃ ប្រសិនបើកងទ័ពអ៉ីស្រាអែលបើកការវាយប្រហារលើតំបន់ជួរភ្នំយុទ្ធសាស្ត្រមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ ជាទីដែលកងទ័ពអ៉ីរ៉ង់កំពុងឈរជើងរួមគ្នាជាមួយកងកម្លាំងក្រុមហេសបូឡាហ៍ (Hezbollah)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

តំបន់ជួរភ្នំ Ali al-Taher ដែលគ្រប់គ្រងដោយក្រុមហេសបូឡាហ៍ ត្រូវបានគេជឿថាជាទីតាំងនៃមជ្ឈមណ្ឌលបញ្ជាការក្រោមដី និងឃ្លាំងស្តុកអាវុធដ៏រឹងមាំ ខណៈដែលកងទ័ពអ៉ីស្រាអែលបានចាត់ទុកជួរភ្នំនេះជា «គោលដៅប្រតិបត្តិការចម្បង» មួយរបស់ខ្លួន។ នៅក្នុងសារផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេហេរ៉ង់បានគំរាមថា រាល់ការវាយលុកទ្រង់ទ្រាយធំណាមួយរបស់អ៉ីស្រាអែលលើទីតាំងនេះ នឹងត្រូវប្រឈមមុខនឹងការវាយប្រហារតបតវិញយ៉ាងធំសម្បើមពីសំណាក់កងទ័ពអ៉ីរ៉ង់។

គួរបញ្ជាក់ថា ជួរភ្នំ Ali al-Taher បានក្លាយជាចំណុចក្តៅបំផុតមួយនៃការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡាហ៍ ខណៈដែលសារព្រមាននេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់អ៉ីរ៉ង់នៅលើសមរភូមិដីគោកក្នុងប្រទេសលីបង់ ស្របពេលដែលសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឈានចូលដល់ខែទី៧ ហើយនោះ៕