* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន (Video inside)

04-09-2026 09:39

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងស្នើសុំឱ្យបណ្ដាប្រទេសអឺរ៉ុបសងប្រាក់ឱ្យសហរដ្ឋអាមេរិកវិញ សម្រាប់ការផ្ដល់ជំនួយយោធា និងអាវុធទៅឱ្យអ៊ុយក្រែននាពេលកន្លងមក ហើយហាក់បង្ហាញពីសញ្ញានៃការផ្អាកលក់អាវុធឱ្យសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានរិះគន់ផងដែរលើសេចក្ដីរាយការណ៍ពីការថយចុះយ៉ាងខ្លាំងនូវស្ដុកអាវុធរបស់សហរដ្ឋអាមេរិកដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់ ជាមួយការអះអាងថាសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការផលិត និងបំពេញស្ដុកអាវុធ។ «យើងកំពុងរក្សាទុកអាវុធសម្រាប់ប្រើដើម្បីខ្លួនឯង គឺសហរដ្ឋអាមេរិក ជាជាងលក់ទៅឱ្យបណ្ដាប្រទេសដទៃ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ តែយ៉ាងណា លោកបានបង្ហើបឱ្យដឹងថាការលក់អាវុធទៅឱ្យសម្ព័ន្ធមិត្តអាចនឹងធ្វើឡើងជាថ្មីក្នុងពេលឆាប់ៗ។

ដោយឡែក ពាក់ព័ន្ធនឹងអ៊ុយក្រែន លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា និងអាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារទៅឱ្យទីក្រុងកៀវ និង NATO ដោយឥតគិតថ្លៃ នាពេលកន្លងមកពោលគឺនៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ដូច្នេះអឺរ៉ុបនឹងត្រូវសងប្រាក់ទាំងនោះមកវិញ ហើយសហរដ្ឋអាមេរិកនឹងស្នើឱ្យអឺរ៉ុបសងប្រាក់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិក និង NATO បានបង្កើតកម្មវិធីមួយដែលតម្រូវឱ្យបណ្ដាប្រទេសអឺរ៉ុបចេញថ្លៃចំណាយលើការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវអាវុធដែលទិញពីសហរដ្ឋអាមេរិក។ Reuters កាលពីខែសីហា បានឱ្យដឹងថាស្ដុកអាវុធអាមេរិកបានថយចុះយ៉ាងខ្លាំង នៅក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលនេះបាន និងកំពុងបង្កការព្រួយបារម្ភចំពោះការត្រៀមលក្ខណៈរបស់យោធាអាមេរិកសម្រាប់ជម្លោះណាមួយនៅពេលអនាគត៕